ឈប់បានឈប់ទៅ ផ្ទុក ប្រើប្រាស់និង​ជួញដូរគ្រឿងញៀនមិនខ្លាចគុកទេអី


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ កម្លាំងអធិការដ្ឋានខណ្ឌឬស្សីកែវ កាលពីព្រឹកវេលាម៉ោង៩និង៣០នាទី ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ បានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាមួយចំនួន នៅចំណុចផ្លូវបេតុង ក្រុម៦ ភូមិខ២ សង្កាត់ច្រាំងចំរេះ២។

នាយផ្នែកបង្រ្កាបគ្រឿងញៀនលោកអនុសេនីយ៍ត្រី ម៉ៅ ចាន់ថុន បានអោយដឹងថាជនសង្ស័យដែលត្រូវបានឃាត់ខ្លួននោះមានឈ្មោះ លី ស៊ូកូត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ក្រុម២ ភូមិឃ សង្កាត់ច្រាំងចំរេះ២ មុខរបរមិនពិតប្រាកដ (ជួញដូរ)។

ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានដកហូតបាននូវថ្នាំញៀនប្រភេទក្រាមពណ៌សរថ្លាចំនួន០៤កញ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាន សាកសួរយកចម្លើយ នឹងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង