លួចមិនរើសមុខប្រទះអីយកហ្នឹង ពលរដ្ឋចាប់បានប្រគល់ឲ្យសមត្ថកិច្ច(video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាប់ចំណាត់ថ្នាក់ជាចោរអម្បុកអម្បែង ពលរដ្ឋលាន់មាត់គ្រប់គ្នា រួមជាមួយក្តីព្រួយបារម្មណ៍ ដោយសារលួចមិនរើសមុខប្រទះអ្វីយកហ្នឹង ត្រូវបានប្រជាពលរដ្ឋ ម្ចាស់ផ្ទះតាមទាន់ បន្ទាប់ពីឡើងលើផ្ទះល្វែងលួចយកដុំម៉ូប៊ីនកង្ហារ ក្នុងផ្ទះជាន់ទី១ ប្រជាពលរដ្ឋ ប្រទះឃើញស្រែក នាំគ្នាដេញចាប់បានភ្លាមៗប្រគល់ឲ្យប៉ូលីស កាលពីវេលាម៉ោង១១ៈ៥០នាទីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរីញូថោនផ្ទះលេខ៦ ភូមិក្បាលដំរី២ សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ប្រង់ សម្បត្តិ ប្រុស អាយុ២១ឆ្នាំ គ្មានមុខរបរ ស្នាក់នៅ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ស្រុកកំណើត ភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម្ចាស់ផ្ទះឈ្មោះ លុក ម៉ូរ៉ាវុឌ្ឍ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅក្រុងមនោរម្យ ខេត្តមណ្ឌលគិរី ។

តាមប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងបុរីខាងលើ កើតមានចោរកម្មសុឹងរាល់យប់រាល់ថ្ងៃទៅហើយ លួចខ្ទេចលួចខ្ទី លួចមិនរើសមុខ សូម្បីតែស្បែកជើងផ្ទាត់ក៏លួចយកបាត់ដែរ ឲ្យតែប្រហែស ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យឡើងទៅលើផ្ទះកើតហេតុ លួចយកម៉ូប៊ីនកង្ហារ សង្ស័យក្នុងគោលបំណង លក់អេតចាយ ត្រូវបានម្ចាស់ផ្ទះតាមទាន់ស្រែក ទើបពលរដ្ឋផ្អើលដេញចាប់បានភ្លាមៗ ប្រគល់ឲ្យប៉ូលីស។

តាមម្ចាស់ផ្ទះបានឲ្យដឹងថា មានជនសង្ស័យលួចយកទ្រព្យសម្បត្តិ ចង្ក្រាន ចានឆ្នាំងគ្មានសល់ តាំងពីស្បែកជើង តែហ៊ានដាក់ក្រៅបន្ទប់ប្រាកដជាបាត់ហើយ ទើបតែនៅវេលាម៉ោងខាងលើ ខណៈដែលនៅក្នុងបន្ទប់ ជនសង្ស័យ បានលូកដៃតាមបង្អូចលួចយក ឥវ៉ាន់ ត្រូវម្ចាស់ផ្ទះចេញមកទាន់ ស្រែកផ្អើលអ្នកជិតខាងជួយចាប់បាន។

ជនសង្ស័យបានសារភាពទាំងទឹកមុខស្រស់ស្រាយញញឹមប្រឹមប្រិយ ថាមកពីខ្លួនអត់ការងារធ្វើ ហើយអត់លុយ ទើបសម្រេចចិត្ត លួច របស់របរ ជាអេតចាយ។
ក្រោយពីចាប់ខ្លួនបានជនសង្ស័យ ត្រូវបាននាំខ្លួនទៅសាកសួរនៅប៉ុស្តិ៍នគរបាលសង្កាត់កាកាប ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង