ដល់ម្លឹងផង! លោក កឹម សុខា ប្រឈម​ទោសជាប់ពន្ធនាគារពី ​១៥ឆ្នាំ​ទៅ​ដល់…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​៖ អយ្យការ​អម​សាលា ​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​នេះ​ សម្រេច​ចោទប្រកាន់​លោក​ កឹម​ សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​ផ្លូវការពី​បទ ​”សន្ទិដ្ឋិភាព​ជាមួយ​បរទេស​” តាម​មាត្រា​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ​ ដែល​កំណត់​ការ​ផ្តន្ទា​ទោស ​ដាក់​ពន្ធនាគារ​ពី​ ១៥ឆ្នាំ​ទៅ​៣០ឆ្នាំ​ ។

សូមរំលឹកថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីបទឃុបឃិតជាមួយបរទេស ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ។

សេចក្តី​ថ្លែង​ការណ៍​របស់ ​អយ្យការ​អម​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​បានឲ្យដឹងថា “បន្ទាប់ពីបានពិនិត្យសំណុំរឿង រួមទាំងឆ្លងកាត់ការ ស្រាវជ្រាវស៊ើបអង្កេត ដោយបានពិនិត្យភស្តុតាង និងផ្ទៀងផ្ទាត់ចម្លើយ ជនសង្ស័យរួចមក ព្រមទាំងយល់ឃើញថាមាន មូល​ដ្ឋា​នគ្រប់គ្រាន់​ឱ្យ​តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ដោយបើក ការស៊ើបសួរលើឈ្មោះ កឹម សុខា ពីបទ សន្ទិដ្ឋិភាព​ជាមួ​យ​បរទេស តាមបញ្ញត្តិមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ​ ព្រះរាជាណាចក្រកម្ពុជា ដោយដីកាសន្និដ្ឋានបញ្ជូនរឿ​ង​ឲ្យស៊ើបសួរលេខ ៣៥២៨ អ.យ.ឋ ចុះថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ២០១៧ ហើយបញ្ជូនទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធី” ៕ប្រភព៖ ហ្វេសប៊ុក

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង