សង្ស័យឈ្លោះគ្នា​​​ Starex មួយគ្រឿងចូលលេងផ្ទះប្រជាពលរដ្ឋទាំងយប់


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ​៖ រថយន្ត Starex ​មួយគ្រឿង អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បើករេចង្កូតជ្រុលទៅខាងធ្វេងដៃបុកចូលផ្ទះប្រជាពលរដ្ឋ២ល្វែង របួស​ធ្ងន់​ធ្ងរ​២​នាក់ ស្រី១នាក់ ប្រុសម្នាក់ ហេតុ​ការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវបេតុងត្រង់ចំណុច បុរី​ឃឹតឈឿន ភូមិចំការឪឡឹក២ សង្កាត់កាកាបខណ្ឌពោធិសែនជ័យ​។ រថយន្តបង្កម៉ាក ​Starex ពណ៌ប្រផេះ ពាក់ស្លាកលេខ​ភ្នំពេញ 2Z-8412​។ បើកបរដោយបុរសម្នាក់ដែលរួមដំណើរជាមួយស្រ្តីម្នាក់របួសធ្ងន់ទាំង២នាក់។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ​រថយន្ត Starex បើកពីត្បូងទៅជើង លុះដល់ចំណុចខាងលើ ស្រាប់តែរថយន្តរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ២ល្វែងទាំងកំរោល ខ្ទេចទ្វារ​បែកកញ្ចក់ បិតទ្វារលែងកើត ចំណែកម្ចាស់ផ្ទះមិនមានអ្នករងរបួសទេដោយឡើងសំរាកនៅជាន់លើ​។ ចំណែកអ្នកបើកបរ រងរបួសធ្ងន់បែកមុខមាត់ ចំណែកស្ត្រីវិញរងរបួសធ្ងន់សល់ដង្ហើមចង្រិត ត្រូវបាន​រថយន្តដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ។

ប្រភពដដែលបន្តទៀតថាគ្រោះថ្នាក់ចរាចរណ៍ខាងលើ សង្ស័យអ្នកបើកបរឈ្លោះគ្នាជាមួយនារីរួមដំណើរ ហើយ​មិនដឹងថាជាប្រពន្ធឫជាស្រីកំណាន់នោះទេ​ ទើបមានការប្រទាញប្រទង់គ្នាធ្វើឲ្យរេចង្កូតរថយន្តពេញផ្លូវក៏ជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋដូចនេះ។ ក្រោយ​កើត​ហេតុ នគរបាលចុះទៅអន្តរាគមន៍ធ្វើការវាស់វែង ស្ទូចយករថយន្ត​​ទៅរក្សាទុកនៅចរាចរណ៍រាជធានីភ្នំពេញរងចាំការ​ដោះស្រាយនៅពេលក្រោយ។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង