នាំមកជូនដោយ៖

អេស្ប៉ាញ លុត អាហ្សង់ទីន យ៉ាងចាស់ដៃ ក្នុងជំនួបមិត្តភាពយប់មិញ (មានវីដេអូ)


ទំហំអក្សរ៖ S M L

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​បានទទួល​បរាជ័យ​យ៉ាង​ធ្ងន់ធ្ងរ​ក្រោម​ថ្វី​ជើងអេស្ប៉ាញ​ក្នុង​លទ្ធផល​ ៦​ទល់​នឹង​១។

អេស្ប៉ាញបានបើកការនាំមុខមុន 2 ទល់នឹង 0 ពេលដែលធ្វើបានដោយកីឡាករ Diego Costa នឹងមួយគ្រាប់ទៀតដោយ Isco បានស៊ុតបញ្ចូលទីនៅនាទីទី 27′ ។ អាហ្សង់ទីនក៏បានវាយបកត្រឡប់ទៅវិញផងដែល ដែលធ្វើបានសំរេចដោយប្រធានក្រុម Nicolas Otamendi ដែលធ្វើឲ្យការប្រកួតបញ្ចប់ទៅដោយលទ្ធផល 2-1  ក្នុងវគ្គទី 1។

ការប្រកួតបានបន្តដល់តង់ទី 2 ដែលជាហេតុធ្វើឲ្យ Isco អាមរកគ្រាប់បាល់បន្ថែមពីរគ្រាប់ទៀតធ្វើឲ្យគេរកបាន Hat Trick នៅនាទី 27 និង 52បន្ទាប់មកពីរគ្រាប់ទៀតរកបានដោយកីឡាករ Alcántara និង​ Iago Aspas នៅនាទី55 និង​72។

ក្នុងជំនួបយប់មិញនេះអាហ្សង់ទីនអវត្តមានកីឡាករសំខាន់ៗជាច្រើនដូចជា Lionel Messi,​ Angel Di Maria និង​ Sergio Aguero ជា​ដើម​ ។

ជំរើសជាតិអេស្ប៉ាញនៅសល់ការប្រកួតមិត្តភាពពីរប្រកួតទៀតទល់នឹងប្រទេសស្វីស និង ទុយនីស៊ី មុនពេលពួកគេចាប់ផ្តើមប្រកួត World Cup រជាមួយក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបនៅថ្ងៃទី 15 ខែមិថុនា។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង