ឡូយកប់! បទចម្រៀងចូលឆ្នាំថ្មីឆ្នាំនេះ ប្រជុំដោយចង្វាក់ភ្លេងញាក់កប់!!! (មានវីដេអូ)
សង្កេតឃើញថាប្រមាណឆ្នាំចុងក្រោយនេះ ចង្វាក់រាំញាក់ៗ ជាមួយកាយវិការប្លែកៗ មានកំណើនកើនឡើងខ្លាំង ដោយផលិតកម្មល្បី និងតារាចម្រៀងកំពូលជាច្រើន សម្រុកផលិត និងបញ្ចេញបទចម្រៀងញាក់ៗជាច្រើន។
ស្ទើរគ្រប់ផលិតកម្មចម្រៀងនៅកម្ពុជាតែងតែផលិតចម្រៀងជាច្រើនដើម្បីបម្រើអារម្មណ៍ប្រជាជនខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ដោយឡែកឆ្នាំនេះ ចង្វាក់ប្រជាប្រិយដូចជារាំវង់ ក្បាច់ សារ៉ាវ៉ាន់ ហាក់អត់សូវមានប្រជាប្រិយភាព ខណៈចង្វាក់កន្រ្តាក់បែបញាក់ៗកើនឡើងជាខ្លាំង។
ទោះបីជាផលិតសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរ តែភាគច្រើនបទចម្រៀងទាំងនោះ ហាក់ផ្ទុយស្រឡះពីប្រធានបទ ពិធីបុណ្យប្រពៃណីជាតិខ្មែរ ដោយជំនួសមកវិញក្នុងការរៀបរាប់ពីស្ទីលរាំចម្លែកៗ។
”មាន់ស្រែ” ដោយ រ៉ាប៊ី ពីផលិតកម្មថោន
”រាំស្កុប” ដោយ យូរី ពីផលិតកម្មសាន់ដេ
”រាមមួយៗ” ដោយ ពេជ្រ សោភា STEP ពេជ្រ ថៃ ពីផលិតកម្មហង្សមាស
”ចូកមួយ” ដោយ នីកូ ពីផលិតកម្មហង្សមាស
“អោបអាប៉មទៅរាំ” ដោយ សុខ ពិសី ពីផលិតកម្មសាន់ដេ
”រាំបិទគូទ” ដោយ ឡេង ណាវ៉ាត្រា ពីផលិតកម្មកាឡាក់សុី
“ខ្ញុំមានបង្ខំអោយរាំណា” ដោយ ទេព បូព្រឺក្ស ពីផលិតកម្មហស្សមាស
មតិលើបញ្តាញសង្គម Facebook