Son Heung-min & Erik Lamela បន្តកុងត្រាថ្មីរបស់ខ្លួនជាមួយ spur


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្រុម Tottenham​ Hotspur បានយល់ព្រមបន្តកិច្ចសន្យារយៈពេលវែងថ្មីមួយជាមួយនឹងខ្សែបម្រើ Son Heung-min និង Erik Lamela ។

កីឡាករសញ្ជាតិកូរ៉េខាងត្បូង Son វ័យ 26 ឆ្នាំបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរយៈពេល 5 ឆ្នាំរហូតដល់ឆ្នាំ 2023 ខណៈដែលកីឡាករអាហ្សង់ទីន Lamela វ័យ 26 ឆ្នាំដូចបានបន្តកិច្ចសន្យារយៈពេល 4 ឆ្នាំរហូតដល់ឆ្នាំ 2022 ។

កីឡាករ Heung-min​ Son បានចូលរួមជាមួយ Spurs ពីក្លិប Bayer Leverkusen នៅក្នុងឆ្នាំ 2015 ហើយបានស៊ុតបញ្ចូលទីបាន 47 គ្រាប់ក្នុងការបង្ហាញខ្លួន 140 លើកសម្រាប់ក្រុម។ រីឯកីឡាករ Lamela ផ្ទេរមកពីក្រុម AS Roma ក្នុងឆ្នាំ 2013 ហើយអាចរកគ្រាប់បាន 23 គ្រាប់ក្នុង 154 ប្រកួតសម្រាប់ក្លឹប។

កីឡាករ Son បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ក្នុងការប្រកួត World Cup នៅរដូវក្តៅនេះរួមទាំងជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់កូរ៉េខាងត្បូងលើអាឡឺម៉ង់ ។រដូវកាលមុន Son បានបង្ហាញខ្លួន 53 ប្រកួតក្នុងចំណោម 55 ប្រកួតនៃក្រុម Tottenham ក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន។ នៅឆ្នាំ 2017 លោកបានក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅអាស៊ីក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League ដោយវ៉ាដាច់អតីតខ្សែប្រយុទ្ធរបស់ក្លិប Man Utd កីឡាករ Park Ji-sung ដែលមាន 19 គ្រាប់។ 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង