តិចនិកខ្លះៗធ្វើអោយ អ្នកមានរាងស្លីមបាន​ ក្រោយពេលសម្រាលកូនរួច


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភាគច្រើន ធម្មជាតិជាមនុស្សស្រីអោយ តែឆ្លងទន្លេ រឺសម្រាលទារកហើយនោះ តែងតែមានការប្រែប្រួល លើរូបរាងកាយ ទៅជាធាត់ជាងមុន ជាក់ជាមិនខាន។ យ៉ាងណាមិញ ខាងក្រោមជាវិធីមួយចំនួន ដែលអាចអោយអ្នកត្រឡប់ទៅ ជារូបរាងស្លីមវិញ ក្រោយពេល សម្រាលទារកហើយ៖

១) បរិភោគបន្លែ ផ្លែឈើអោយបានច្រើន៖ ចំពោះបន្លែនិង ផ្លែឈើ វាមិនធ្វើអោយរាងកាយអ្នក ធាត់នោះទេ វាថែមទាំងធ្វើអោយអ្នក មានអារម្មណ៍ថា ឆ្អែតក្នុងរយៈពេល យូរទៀតផង។ ដូច្នេះអ្នកគួរត្រឡប់ មកបរិភោគជាប្រភេទ បន្លែពណ៌បៃតងវិញ ដើម្បីអាច ប្តូររូបរាងអ្នក ទៅជាស្គមស្អាតវិញបាន។

២) របបអាហារមិនលើសពី៣ពេល៖ ប្រសិនអ្នកកំពុងឡើង ទម្ងន់ខ្លាំង ក្រោយពេលសម្រាលទារកហើយ  អ្នកគូរតែបរិភោគរបបអាហារ មិនអោយលើស ពី៣ពេលនោះទេ ពីព្រោះប្រសិនបើអ្នក កាន់តែបរិភោគលើសនេះ វាកាន់តែធ្វើអោយ អ្នកឡើងកាឡូរីខ្លាំងទៅៗ។ ជាពិសេសកាន់តែ ធ្វើអោយ សម្ពាធឈាមរបស់អ្នកឡើងខ្ពស់ថែមទៀត។

៣) កុំធ្វើអោយអារម្មណ៍អ្នក មានភាពតានតឹងពេក៖ ភាពតានតឹង រឺតប់ប្រម៉ល់ អាចធ្វើអោយអារម្មណ៍អ្នក មានទំនោរទៅរកភាពឃ្លាន ដោយតាមការសិក្សាកន្លងមក ទម្ងន់អ្នកនឹងកាន់តែ ឡើងទៅៗ។ យ៉ាងណាមិញអ្នកគួរតែសម្រាក និងស្រូបយកខ្យល់អាកាស ខាងក្រៅ ដើម្បីបន្ធូរភាពធុញធប់ចេញខ្លះ។

៤) លំហាត់ប្រាណ៖ អ្នកអាចយកពេលវេលាខ្លះ ទៅហាត់ប្រាណដើម្បី កាត់បន្ថយជាតិខ្លាញ់ ក្នុងសារពាង្គកាយអ្នក ។ ជាពិសេសអ្នកអាច រត់តិចៗនៅពេល ព្រឹក វាអាចជួយអោយសរសៃឈាម ដើរស្រួលបាន។

៥) ព្យាយាមជ្រើសរើសអាហារ អោយសមស្រប៖ ប្រសិនជាអ្នកដាក់ ចិត្តថាចង់សម្រកទម្ងន់ អ្នកត្រូវប្រាកដថា អាហារកំពុងតែបរិភោគនេះ មិនសូវមានជាតិខ្លាញ់ច្រើន និងជាតិស្ករខ្ពស់។ អ្វីដែលអាច ធ្វើអោយទម្ងន់ស្រកបាន មានតែព្យាយាម ជ្រើសយកអាហារដែល មានថាមពលសម្រាប់អ្នក តែមិនមែនសម្បួរជាតិកាឡូរីច្រើន នោះទេ។

 

ចំពោះតិចនិកទាំង៥នេះ អ្នកអាចព្យាយាមអនុវត្ត ដើម្បីអាចទទួលបានរូប រាងកាយស្លីមស្អាតបាន បន្ទាប់ពីសម្រាលទារកហើយ។

ប្រភព បរទេស

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង