សុខ សំណាង ស្តាយខ្លោងវត្តស្វាយពពែដែលមានអាយុកាល៨៧ឆ្នាំហើយ ត្រូវវាយចោល


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ពិធីករកម្មវិធី “កុនខ្ញុំ”របស់ទូរទស្សន៍ជាតិ”ទទក” លោក សុខ សំណាង សម្តែងការមិនពេញចិត្តចំពោះការវាយចោលខ្លោងទ្វារវត្តស្វាយពពែដែលចង់ធ្វើថ្មី ដែលលោកទទួលដំណឹងនេះកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨។

គ្រាន់តែលឺដំណឹងនៃការវាយកំខ្ទេចចោលនូវ ខ្លោងទ្វា និងរបងវត្តស្វាយពពែនឹងវាយកំខ្ទេចចោល ដែលមានអាយុចាស់បុរាណជិតដល់១០០ឆ្នាំទៅហើយនោះ ពិធីករនិងជាអ្នកព័ត៌មាននៃទូរទស្សន៍ជាតិ លោក សុខ សំណាង បានប្រតិកម្មចំពោះការមិនអភិរក្សរបស់ចាស់ហើយចង់បានថ្មី។

ជាពិធីករកម្មវិធីកម្សាន្ត “កុនខ្ញុំ” របស់ទទក លោក សុខ សំណាង បានប្រតិកម្មបានសរសេរលើហ្វេសប៊ុកកាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ឱ្យដឹងថា “ស្តាយខ្លោងទ្វា និងរបងវត្តស្វាយពពែ ដែលវាយចោល ព្រោះក្លោងទ្វាចាស់ និងរបងនេះមានអាយុកាល៨៧ឆ្នាំហើយ ត្រូវបានកសាងឡើងក្នុងឆ្នាំ ព.ស ២៤៧៥។ ស្តាយណាស់ ក្លោងទ្វា និងរបងដ៏ចំណាស់នេះហ្នឹងបាត់រូបរាង ជំនួសដោយរបង និងក្លោងទ្វាថ្មីវិញ។”

បន្ទាប់ពីលោក សុខ សំណាង ប្រតិកម្មនិងសោកស្តាយនោះ មានសារព័ត៌មានក្នុងស្រុកជាច្រើននាំគ្នាចុះផ្សាយ ហើយមហាជនជាច្រើនលើបណ្តាញសង្គមហ្វេសប៊ុកក៏នាំគ្នាបញ្ចេញមតិមិនពេញចិត្តការមិនអភិរក្ស ដោយចង់បានរបស់ថ្មី។

ជាមួយគ្នានោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានត្រៀមធ្វើសិក្ខាសាលាមួយ ក្រោមប្រធានបទ “ព្រះវិហារបុរាណ” នៃការប្រឈមនឹងហាយនិភ័យ និង ការអភិរក្ស ដែលសហការជាមួយក្រសួង ធម្មការនិងសាសនា នាថ្ងៃទី០៧ដល់០៨ ខែមិថុនា ឆ្នាំ២០១៨នាពេលខាងមុខនេះផងដែរ ខណៈកំណើននៃវិហារបុរាណជាច្រើនបន្តវាយចោលសាងសង់ថ្មីមិនចេះថែរក្សានិងអភិរក្ស៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង