ចិត្តដាច់ណាស់ គ្រាន់តែបងស្រីស្តីបន្ទោសបន្តិចបន្តួចសម្រេចចិត្តចងកសំលាប់ខ្លួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ យុវជនម្នាក់បានសម្រេចចិត្តដោយយកក្រម៉ាចងកភ្ជាប់ទៅនឹងចម្រឹងជញ្ជាំងបណ្តាលអោយស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល ២០:៣០នាទីនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលេខ២០បេ ផ្លូវ លេខ២០៤ ក្រុមទី១៥ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយសារតែខឹងចិត្តបងស្តីបន្ទោសថារៀនខ្យោយជាងមិត្តភ័ក្តិដែលនៅក្នុងបន្ទប់ជាមួយគ្នា។

ជនរងគ្រោះឈ្មោះ សុខ ភារម្យ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១២ វិទ្យាល័យបាក់ ទូក មានស្រុកកំណើតភូមិព្រៃកក្របៅ ឃុំព្រៃកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ស្នាក់នៅផ្ទះជួលលេខ២០បេ ផ្លូវលេខ២០៤ ក្រុមទី១៥ ភូមិ៦ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ( បានចងកដោយប្រើក្រម៉ា ចងភ្ជាបនឹងចំរឹងជញ្ជាំងចង្រ្កានបាយ ទម្លាក់ខ្លួនចុះ ស្លាប់នៅនឹងកន្លែងកើតហេតុ ) ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះបានមកជួលផ្ទះខាង លើស្នាក់នៅជាមួយបង និងសាច់ញ្ញាតិដែលមានគ្នាទាំងអស់០៨នាក់ ដោយសារតែកមានការរៀនខ្សោយ ក៏ត្រូវបងស្តីបន្ទោសអោយខំរៀន លុះនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ២០:៣៥នាទី ជនរងគ្រោះមានការតូចចិត្តក៌បានធ្វើអត្តឃាតខ្លួន (ចងកសម្លាប់ខ្លួនតែម្តង) ។

សមត្ថកិច្ចជំនាញបានចុះទៅដល់ចំណុចកើតហេតុ និងធ្វើការកោសល្យវិច្ច័យ ទៅលើសពនិងបានសន្និដ្ខានថា សពពិតជាបានធ្វើអត្តឃាតខ្លួន( ចងកសម្លាប់ខ្លួន )ពិតប្រាកដមែន ។
បច្ចប្បន្នសព បានប្រគល់ជូនក្រុមគ្រួសារ ទទួលយក ទៅធ្វើបុណ្យនៅស្រុកកំណើតភូមិព្រែកក្របៅ ឃុំព្រែក ក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង