ហេតុតែដេកមិនលក់! នារីម្នាក់បានលេបថ្នាំ ងងុយដេកលើសកំណត់បណ្តាលឲ្យស្លាប់នៅ…
ខេត្តព្រៃវែង៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែលេបថ្នាំងងុយដេកលើសកម្រិត។ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨និង៣០ នាទី ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅភូមិតាប៉ោង ឃុំ ថ្មពូន ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
តាមសមត្ថកិច្ចនគរបាលមូលដ្ឋានដែលបានចុះទៅកន្លែងកើតហេតុពិនិត្យសាកសពបានសន្និដ្ឋានថា សាកសពជនរងគ្រោះស្លាប់ដោយសារ លេបថ្នាំ ងងុយដេកច្រើនលើសកំណត់។ សូមបញ្ជាក់ផងដែរជនរងគ្រោះដែលបានបាត់បងជីវិតមានឈ្មោះ វីរៈ វណ្ណដា ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។
បើតាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះបានអោយដឹងដែរថា ជនរងគ្រោះមានជម្ងឺដេកមិនលក់ ហើយក៏ទិញថ្នាំ ងងុយដេកមកលេប តែដោយប្រើច្រើនពេកធ្វើអោយស្លាប់តែម្តងទៅ។ ក្រោយពីធ្វើការពិនិត្យសាកសពរួច សមត្ថកិច្ចនគរបាលបានប្រគល់សាកសព ទៅអោយក្រុមគ្រួសារសពដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ ប្រភព៖ ហ្វេសប៊ុក
មតិលើបញ្តាញសង្គម Facebook