ម៉្យាងរបស់គេដែរ! លក់ទឹកក្រូចពេលថ្ងៃចាយមិនគ្រប់ លបលក់ថ្នាំញៀនពេលយប់ចាយបន្ថែម(ចុចអានបន្ត)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ជនសង្ស័យជាមុខសញ្ញាគ្រឿងញៀនម្នាក់ កាលពីរំលងអាធ្រាតថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង ១ៈ៣០នាទីនោះ ត្រូវបានកំលាំងប៉ុស្តិ៍ននគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួន នៅចំណុចផ្លូវព្រះសុីសុវត្ថិកែងផ្លូវលេខ១៤៨ ភូមិ៥ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយដកហូតបាននូវវត្ថុតាងមួយចំនួន ដែលគ្រានោះជនសង្ស័យកំពុងតែប្រព្រឹត្តបទល្មើស ។

អធិការខណ្ឌដូនពេញលោក ហួត ចាន់យ៉ារ៉ាន់ បានអោយដឹងថាជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននោះមានឈ្មោះ មុំ ឡែន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទឹកក្រូច ស្នាក់នៅផ្ទះមិនចាំលេខនៅមុខសេរ៉ាតោន ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។ លោកបន្តថាវត្ថុតាងដែលដកហូតបានមានថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់តូច ជញ្ជីងសំរាប់ថ្លឹងចំនួន០១ ថង់ផ្លាស្ទិកមួយចំនួន និងរទេះតភ្ជាប់ជាមួយម៉ូតូចំនួន០១។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ហើយសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង