តារាចំរៀង ឡេង មុន្នីរចនា ជួបទុក្ខធំដោយម្តាយទទួលមរណៈភាព


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

តារាចម្រៀងចូលចិត្តច្រៀងបទញាក់ អ្នកនាងឡេង មុន្នីរចនា កំពុងមានទុក្ខជាទម្ងន់ ដោយពេលនេះ ម្ដាយជាទីស្រលាញ់របស់នាងបានទទួលមរណៈភាពកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩។

សពម្ដាយឡេង មុន្នីរចនា តម្កល់នៅវត្តស្វាយផ្អែម ផ្លូវជាតិលេខ៤ ហើយនឹងត្រូវបូជានៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩នេះ ខណៈនាងក៏សូមប្រកាសឲ្យមិត្តរួមអាជីពចូលរួមពិធីបុណ្យសពម្ដាយរបស់នាងផងដែរ។

ឡេង មុន្នីរចនា បានថ្លែងសារទាំងក្រៀមក្រំថា ”នាងខ្ញុំ រចនា ព្រមទាំងក្រុមគ្រួសារ សូមគោរពអញ្ជើញបងប្អូនសិល្បករ សិល្បការិនីទាំងអស់ដោយក្ដីអនុគ្រោះ សូមអញ្ជើញចូលរួមបុណ្យសពម្ដាយនាងខ្ញុំដែលតម្កល់នៅវត្តស្វាយផ្អែម ផ្លូវជាតិលេខ៤ ដោយអនុគ្រោះផង សពបូជានៅថ្ងៃសៅរិ៍ ម៉ោង៦ព្រឹក”។

សូមបញ្ជាក់ថា ម្ដាយឡេង មុនី្នរចនា តែងតែជូនកូនទៅច្រៀងរាំតាមឆាកតន្រ្ដី តាំងពីនាងចូលសិល្បៈដំបូងម្ល៉េះ ហើយមុនពេលលាចាកលោកនេះ ម្ដាយរចនា ដែលមានសុខភាពទ្រុតទ្រោមទៅហើយ នៅតែដើរតាមកូនស្រីច្រៀងរាំតាមឆាក។ ប៉ុន្ដែចាប់ពីពេលនេះតទៅ រចនា លែងបានឃើញម្ដាយជារៀងរហូតហើយ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង