តារាចម្រៀង Jennifer Lopez លេងម៉ូតស្បែកជេីងថ្មីធ្វេីឲអ្នកគាំទ្រច្រលំស្មានតែ…….!!!!
ពេលដែលបង្ហាញខ្លួននៅក្នុងទីក្រុង New York តារាចម្រៀង Jennifer Lopez បានធ្វើឲ្យអ្នកគាំទ្រ និងក្រុមអ្នកប្រមាញ់រូបភាពភ្ញាក់ផ្អើលជាខ្លាំង ពេលលេងស្ទីលអាវពណ៌ស ពិសេសស្បែកជើងម៉ូដថ្មីមិនដែលឃើញពីមុន។

ស្បែកជើងកែងកវែង ឆ្នៃពីសាច់កំណាត់ខោវប៊យមួយសម្រាប់ដែល Jennifer Lopez ពាក់នៅថ្ងៃអង្គារ ទី ៣១ ខែកក្កដា កន្លងទៅពិតជាទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើននៅជុំវិញពិភពលោក ដោយសារតែម៉ូដស្បែកជើងថ្មីនេះ ប្រៀបដូចខោ ព្រោះមានទាំងខ្សែក្រវ៉ាត់ទៀត។ បើក្រឡេកភ្លាម ប្រហែលមានអ្នកច្រឡំថានាងស្លៀកខោរបូត ប៉ុន្តែតាមពិតវាជាម៉ូដស្បែកជើងសោះ។





ទោះជាយ៉ាងណា នេះមិនមែនជាលើកទីមួយ សម្រាប់ J.Lo ទេដែលបានពាក់ស្បែកជើងប្រភេទនេះ។ បើរម្លឹកកាលពីឆ្នាំ ២០១៦ អ្នកម្ដាយ កូន ២រូបនេះក៏ធ្លាប់ពាក់ស្បែកជើងកវែង ដូចខោពីបណ្ដុំម៉ូដរបស់ Rihanna ដែរក្នុងបទចម្រៀង “Ain’t Your Mama”៕


ប្រភព៖ VanityFair
មតិលើបញ្តាញសង្គម Facebook