វិធីងាយៗ ដែលអាចធ្វើឲ្យកូន របស់អ្នកឆ្លាត ទាំងកំពុងតែ នៅក្នុងផ្ទៃម្តាយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ជាក់ស្តែងណាស់ កូនរបស់អ្នកអាចក្លាយជាក្មេងដ៏ឆ្លាតម្នាក់បាន ទាំងគេកំពុងតែនៅក្នុងផ្ទៃម្តាយនៅឡើយ ប្រសិនបើអ្នកអនុវត្ត ទៅតាមការរៀបរាប់ដូចខាងក្រោមនេះបានល្អ។

តាមរយៈការសិក្សាស្រាវជា្រវថ្មីមួយ បានរកឃើញថា ទារកដែលកំពុងតែនៅក្នុងផ្ទៃ អាចធ្វើចលនា និងឆ្លើយតបទៅវិញបានច្រើន នៅពេលដែលម្តាយរបស់គេ ប៉ះលើពោះ ជាជាងគ្រាន់តែនិយាយដោយគ្មាន ចលនា។ ព្រោះថានៅពេលដែលម្តាយប៉ះពោះរបស់ខ្លួន ទារកនឹងបង្ហាញចលនាដៃ ក្បាល និងមាត់ ដើម្បីឆ្លើយតបទៅម្តាយរបស់គេ ឬទៅរកកន្លែងដែលធ្វើឲ្យមានរំញោចនោះតែម្តង។

ចំណែកការស្រាវជ្រាវផ្សេងទៀត គេយកស្រ្តី ២៣នាក់ ដែលមានផ្ទៃពោះ និងសុខភាពល្អ ទៅដាក់នៅ បន្ទប់ងងឹងស្លុបមួយ ហើយឲ្យពួកគេអនុវត្តឥរិយាបទ៣យ៉ាង ផ្សេងៗពីគ្នា។ ក្នុងនោះ អ្នកម្តាយទី១ ត្រូវធ្វើការអង្អែល ទៅលើពោះ ហើយម្នាក់ទៀត និយាយជាមួយកូន ឯអ្នកចុងក្រោយគឺ ទុកដៃនៅម្ខាង។ បន្ទាប់មក គេក៏តាម ដានចលនារបស់គភ៌នោះដោយធ្វើការពិនិត្យ Sonography ឬ អេកូសាស្ត្រ។​ លទ្ធផលបង្ហាញថា ឥរិយាបទទី មួយ គឺទទួលបានការឆ្លើយតបមកពីទារកច្រើនបំផុត។

ប៉ុន្តែនេះមិនមែនជាវិធីតែម្យ៉ាង ដែលអាចជួយអភិវឌ្ឍន៍ទារកនៅក្នុងផ្ទៃនោះទេ។ បើតាមការសិក្សាកាលពី ឆ្នាំ២០១៣ ដែលស្រដៀងគ្នានេះបានឲ្យដឹងថា​ ទារកអាចមានឱកាសរៀន និងចាំភាសាបរទេសបាន ក្នុងអំឡុងរយៈពេល១០អាទិត្យចុងក្រោយ នៃការមានផ្ទៃពោះថែមទៀតផង ដោយសារតែម្តាយឪពុករបស់ ពួកគេអានឲ្យពួកគេស្តាប់ ដែលអាចធ្វើឲ្យមានឥទ្ធិពលទៅខួរក្បាល ចំពោះការស្តាប់ និងការអភិវឌ្ឍន៍ភាសានេះឯង។

យ៉ាងណាមិញ វាសម្រេចទៅលើ ឪពុកម្តាយនីមួយៗដែលជ្រើសរើស យកវិធីណាដែលអាចមានឥទ្ធិពលល្អ បំផុតសម្រាប់កូនរបស់ពួកគេ។ សរុបសេចក្តីមក សកម្មភាពផ្សេងៗទៅលើកូនរបស់អ្នក គឺអាចជួយកូនតូចៗ ទាំងនោះឲ្យមានភាពឆ្លាតវ័យបាន បើទោះបីជាពួកគេនៅក្នុងផ្ទៃក៏ពិតមែន។ ពួកគេមិនអាចចេញមករៀន ដោយខ្លួនឯងនោះទេ ដូច្នេះមានតែឪពុកម្តាយ ដែលអាចជួយជំរុញកូន ដោយការអាន ការនិយាយ ឬការប៉ះពាល់ត្រង់ពោះ ពេលដែលពួកគេកំពុងតែនៅក្នុងផ្ទៃរបស់អ្នក៕

 

ប្រភព : newsok

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង