ស្ងាត់ៗ សោភា ទេពី ចូលខ្លួនជាតារាសម្តែង ប៉ុន្តែមិនចោលអាជីពចម្រៀង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

អតីតបេក្ខជនដែលលេចធ្លោក្នុងកម្មវិធីខេមបូឌាអាយឌលរដូវកាលទី៣កញ្ញា សោភា ទេពី បានបង្ហាញមុខក្នុងសកម្មភាពថ្មីផ្នែកខាងសម្តែងដែលទើបបានឱកាសថ្មីៗ ក៏ទៅធ្វើការងារភ្លាមៗមិនចាំយូរទាំងឈឺបង្កការភ្ញាក់ផ្អើលដល់អ្នកដឹកនាំរឿង។

ខណៈលេចធ្លោក្នុងទីផ្សារសិល្បៈ សោភា ទេពី តែងតែត្រូវបានអញ្ជើញឡើងសម្តែងតាមតន្ត្រីធំៗប្រចាំទូរទស្សន៍ ព្រោះតែត្រូវប៉ាន់ជាមួយការងារសោភា ទេពីបានព្យាយាមចាប់យករហូតហត់នឿយបែបណាក៍នាងទ្រាំទាល់តែឈឺអស់កម្លាំងក៍នៅតែស្ទុះរុលទៅមុខ។

កញ្ញា សោភា ទេពី ផ្តើមអោយទស្សនិកជនចាប់ផ្តើមស្គាល់ក្រោយពេលនាងប្រឡងចម្រៀងលំដាប់ពិភពលោកនៅទូរទស្សន៍ហង្សមាសចូលវគ្គជើងខ្លាំង១២រូបវគ្គផ្សាយបន្តផ្ទាល់ដែលអាចធ្វើអោយអ្នកឆ្លងដល់វគ្គមួយនេះឆាប់ល្បី។

តារាចម្រៀងវ័យក្មេងរូបនេះ បានឆ្លងកាត់វគ្គផ្សាយផ្ទាល់តែ៥សប្តាហ៍ត្រូវចាកចេញ។បើទោះជានាងមិនអាចបន្តទៅមុខតែត្រូវបានស្ថានីយ៍ទូរទស្សន៍នានាហៅសម្តែងច្រៀងព្រោះនាងមានសំឡេងធ្ងន់ស្ទីលច្រៀងបែបរ៉ុកជាមួយក្បាច់រាំកាន់តែលេចធ្លោ។

កញ្ញា សោភា ទេពី បានផ្តល់កិច្ចសំភាសន៍ក្នុងកម្មវិធីប្រគំតន្ត្រីខារ៉ាបាវស្បាកខនរបស់ទូរទស្សន៍លេខ៥ថា ក្រោយបញ្ចប់ការប្រឡងមកសិល្បៈរបស់នាងរៀងលូតលាស់ប្លែកច្រើនដោយសារតែឃើញមានបងប្អូនជួយគាំទ្រក៍ដូចជាបណ្តាស្ថានីយ៍ទូរទស្សន៍នានាទាក់ទងហៅឡើងច្រៀងជាបន្តបន្តគ្នាពិតជាសមតាមបំណងដែលបានព្យាយាម។ទេពីបានលើកឡើងទៀតថាក្រោយពេលរវល់ពេកបែរជាហត់នឿយចេញទៅសម្តែងពេលខ្លះទៅជាឈឺក៍ឃើញតែចេះខំញញឹមដោយសារតែការព្យាយាមរបស់យើងបានដើរទៅមុខ។

តារាសម្តែងរូបនេះបានបង្ហើបថា បើទោះជានាងជួបបញ្ហាសុខភាពមួយចំនួនមែនតែនាងនៅប្រឹងបែកចែកអោយបានល្អការសម្តែងលើឆាកត្រូវតែបង្កការរីករាយក្រោយឆាកទុកមួយអន្លើសិន។ជាក់ស្តែងការមកសម្តែងនៅកម្មវិធីតន្ត្រីខារ៉ាបាវរបស់ប៉ុស្តីលេខ៥នាងអស់កម្លាំងពីខ្លួនការងារជាប់គ្នាច្រើនថ្ងៃប៉ុន្តែនាងមិនដកថយទេត្រូវតែបង្ហាញស្នាដៃទោះជាបែបណានៅតែច្រៀងរាំរហូតទាល់តែចប់កម្មវិធី។ជាមួយបញ្ហាសុខភាពចុងសប្តាហ៍នេះស្រីស្អាតសាច់ទ្រលត់ទ្រលន់សោភាទេពីត្រៀមបង្ហាញវត្តមាននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនជាតន្ត្រីផ្សាយផ្ទាល់ធំមួយ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង