អាជ្ញាធរក្រុងព្រះសីហនុចុះធ្វើរដ្ឋាបាលបែរជារកឃើញមានបទល្មើសមួយចំនួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្រុងព្រះសីហនុ៖ អាជ្ញាធរក្រុងព្រះសីហនុ សហការជាមួយអាជ្ញាធរមូលដ្ឋានសង្កាត់លេខ៣ ចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យសន្តិសុខទូទៅ នៅភូមិថ្មី(ភូមិ៣)សង្កាត់៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃ២ខែកញ្ញា ឆ្នាំ២០១៩។

មន្ត្រីសាលាក្រុងថ្លែងថា ក្រុមការងារបានត្រួតពិនិត្យតាមផ្ទះពលរដ្ឋមួយចំនួន ដែលស្ថិតក្នុងភូមិសាស្រ្តស្មុគស្មាញ អាចបង្កអោយមានអំពើល្មើសច្បាប់នានា ប៉ះពាល់សន្តិសុខ សុវត្ថិភាពប្រជាពលរដ្ឋ ក្នុងនោះក្រុមការងារពិនិត្យរកឃើញ មានករណីជក់ថ្នាំញៀន , ករណីបើកល្បែងទូរហ្គេមបាញ់ត្រី ដោយបានដកហូតសម្ភារៈយកទៅរក្សាទុកនៅសាលាក្រុង និងបិទអាជីវកម្មនោះតែម្តង។ចំពោះអ្នកមើលការខុសត្រូវនៅទីតាំងនោះ រួមទាំងអ្នកសេពគ្រឿងញៀនមួយចំនួន ត្រូវបានអាជ្ញាធរ នាំមកសាលាក្រុងដើម្បីសាកសួរ ដោះស្រាយបន្តតាមនិតិវិធី៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង