ទីកន្លែងគយគន់ព្រះអាទិត្យលិច!! ១០កន្លែង ស្រស់ស្អាតបំផុត នៅលើពិភពលោក….


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

បើបានទៅដើរលេងកម្សាន្ត  កុំភ្លេចទៅកន្លែងដែលអាចទស្សនាព្រះអាទិត្យលិច ដែលស្រស់ស្អាតជាងគេបំផុតនៅលើពិភពលោកដូចខាងក្រោម៖

I.  ប្រាសាទភ្នំបាខែង ប្រទេសកម្ពុជា

ប្រាសាទភ្នំបាខែងស្ថិតនៅក្នុងខេត្តសៀមរាប ជាទីកន្លែងមួយដែលទទួលបានការពេញនិយមខ្លាំងណាស់ ពីសំណាក់ភ្ញៀវទេសចរ មិនថាតែភ្ញៀវជាតិ ឬភ្ញៀវអន្តរជាតិនោះទេ។ ប្រាសាទខ្មែរបែបហិណ្ឌូមួយនេះ ស្ថិតនៅចំពីលើកំពូលភ្នំបាខែងតែម្តង វាអាចឱ្យអ្នកទេសចរទាំងឡាយគយគន់មើល នូវសម្រស់ព្រះអាទិត្យរះ និងលិចនៅក្រោមផ្ទៃមេឃបានយ៉ាងល្អប្រសើរ ជាងនៅប្រាសាទអង្គរវត្តទៅទៀត។

 

II. Santa Monica, Los Angeles ប្រទេសអាមេរិក

បើបានមកដល់ឆ្នេរនេះ ដើម្បីមើលថ្ងៃលិច នៅលើកង់ស្តូដែលជានិមិត្តរូបនៅទីនេះមានស្ពានដែលលាតសន្ធឹងទៅសមុទ្រ​ គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ អាចហៅបានថាបើអ្នកបានចូលមកកាន់ឆ្នេរនៅ Santa Monica ហើយពិតជាចង់ត្រឡប់មកម្តងទៀតជាមិនខាន ហើយនៅក្បែរនោះក៏មានសួន សម្រាប់លេងកម្សាន្តដែរក្រោយពីគយគន់ទិដ្ឋភាពថ្ងៃលិចរួច។

III. Grundarfjörður, ប្រទេសអាយឡេន

ជាទីក្រុងតូចមួយដែលមានទីតាំងស្ថិតនៅចន្លោះភ្នំអ៊ីស្លង់ និងកន្លែងងូតទឹកដែលបានមកពី កម្អែលភ្នំភ្លើង។ នៅ Grundarfjörður ព្រះអាទិត្យមិនបានលិច ៣៦៥ថ្ងៃទេ ព្រោះចាប់ពីខែវិច្ឆិកា រហូតដល់ខែកុម្ភៈនៅទីនេះគឺងងឹតរហូត។ ដូច្នេះទេសភាពពេលថ្ងៃលិចនៅទីនោះ មិនត្រឹមតែស្អាតប៉ុណ្ណោះទេ ថែមទាំងកម្រជួបផងដែរ។ ប្រសិនបើចង់ទៅលេង ត្រូវរៀបចំគម្រោងឱ្យបានល្អជាមុនសិន ទើបមិនខាតបង់ពេលវេលាទៅទស្សនាកម្សាន្ត។

IV. Pyramid, ប្រទេសអេហ្ស៊ីប

ថ្ងៃលិចនៅទីនេះក៏គួរឱ្យចាប់អារម្មណ៍ណាស់ដែរ បើអ្នកមកទស្សនាវាអ្នកពិតជាបានទាំងអារម្មណ៍រ៉ូមែនទិក និងអរីយអេហ្ស៊ីបត្រឡប់ទៅវិញ។ ព្រះអាទិត្យដែលចាំងពន្លឺឆ្លងកាត់ពីរ៉ាមីតនៅកណ្តាលវាលខ្សាច់នេះ នឹងបែងចែកជា៣ជ្រុងគឺ ទី១មហាពីរ៉ាមីត Khufu ទី២ទេសភាពប៉ាណូរ៉ា និងទី៣គឺ Spring។ ប៉ុន្តែទេសភាពនៅប៉ាណូរ៉ាគឺស្រស់ស្អាតជាងគេ ដោយសារតែវាជាកន្លែងដែលអាចមើលព្រះអាទិត្យលិច នៅលើជ្រុងពីរ៉ាមីតទាំង៣ ព្រមគ្នាក្នុងពេលតែមួយ។ រីឯប្រការគួរប្រុងប្រយ័ត្នគឺ កុំទៅថតរូប ឬថតសត្វជុំគ្នា ព្រោះអាចនឹងត្រូវគេផាកយកលុយ។

V. Twelve Apostles, ប្រទេសអូស្ត្រាលី

វាជា “មហាសមុទ្រដ៏អស្ចារ្យ” ដែលបានឆ្លងកាត់ឆ្នេរសមុទ្រនៃប្រទេសអូស្រ្តាលី។ វាគឺជាចំណុចដែលពួកសាវកទាំងដប់ពីរនាក់ នៃសាសនាគ្រឹះតែងទៅទស្សនា ហើយវាពិតជាអស្ចារ្យខ្លាំងណាស់ នៅពេលដែលអ្នកបានឃើញភ្នំថ្មកំបោរ និងទឹកសមុទ្រខៀវនៅជិតគ្នាបង្កើយ។ មិនតែប៉ុណ្ណោះក៏មានផ្ទៃមេឃពណ៌ទឹកក្រូចជា Background ទៀតផងពេលព្រះអាទិត្យលិច។ គ្រាន់តែគិតដល់អ្នកគិតទៅមើល​ថាវាគឺជាកន្លែងមួយដ៏អស្ចារ្យកម្រិតណា?

VI. Bagan, ប្រទេសមីយ៉ាន់ម៉ា

អ្នកមិនចាំបាច់ ទៅដល់ប្រទេសតួរគីក៏បាន អ្នកអាចមកគយគន់ថ្ងៃលិច និងថតរូបជាមួយបាល់ឡុងយក្សជាច្រើន នៅទីក្រុងផុកាមប្រទេសមីយ៉ាន់ម៉ាបានដែរ។ ជាពិសេសទៅទៀតនោះគឺ បាល់ឡុងយក្សដែលអណ្តែតនោះ គឺនៅចំពេលពីលើវាលស្រែចេតីយ៍ ៤,០០០អង្គ ដែលជាទីពេញនិយមនៃអ្នកទេសចរណ៍ទាំងឡាយ។ ហើយប្រសិនបើអ្នកចង់បានកន្លែងមួយល្អ សម្រាប់ថតរូបទាំងនេះ អ្នកត្រូវទៅដល់ទីនោះនៅម៉ោងបួនរសៀលទើបបាន ពីព្រោះ ដោយសារតែភ្ញៀវទេសចរ តែងទៅកម្សាន្តនៅទីនោះណែនណាន់តាន់តាប់ជារៀងរាល់ថ្ងៃ។

VII. Borobudur, ប្រទេសឥណ្ឌូនេស៊ី

ជាកន្លែងថ្មីមួយទៀត ដើម្បីមើលថ្ងៃលិចនៅប្រទេសឥណ្ឌូនេស៊ី។ ទីនេះត្រូវបានអង្គការយូណេស្កូចុះទៅក្នុងបេតិកភណ្ឌពិភពលោក ព្រោះវាស្រស់ស្អាត ហើយប្រសិនបើយើងដើរនៅជុំវិញនេះ យើងនឹងឃើញចម្លាក់ចេតីយ៍ថ្មរូបកណ្តឹងទាបៗ ឈរតំរៀបគ្នាជាដំណាក់ៗនៅលើកំពូលភ្នំ។ ឯផ្លូវដើរ និងការតុបតែងឡើងទៅកាន់ទីនោះវិញគឺមានភាពងាយស្រួលខ្លាំងណាស់ សម្រាប់ភ្ញៀវទេសចរ វាមានសុវត្ថិភាពឬគ្មានការលំបាកណាមួយដូចនៅកន្លែងផ្សេងទៀតទេ។

VIII. Grand Canyon National Park, Arizona ប្រទេសអាមេរិក

នៅទីនេះបែងចែកជាបួនតំបន់គឺ ច្រាំងខាងជើង (North Rim) ច្រាំងខាងត្បូង (South Rim) ច្រាំងខាងក្នុង (Inner Rim) និងច្រាំងចំហៀងខាងលិច (West Rim) ។ ក្នុងទីតាំងទាំង៤ខាងលើនេះ ប្រសិនបើអ្នកចង់ទទួលបាន នូវភាពងាយស្រួលគួរទៅច្រាំងនៅខាងត្បូង ពីព្រោះថានៅទីនោះជាកន្លែង ដែលល្អបំផុតសម្រាប់ការទស្សនាថ្ងៃលិច។ ឯនៅច្រាំងចំហៀងខាងលិចវិញមាន Sky walk ដែលជានាវាមួយបិទដោយច្រាំងថ្មចោទធ្វើពីកញ្ចក់ យើងនឹងអាចមើលឃើញទៅខាងក្រោមមានជម្រៅជាង ៤,០០០ម៉ែត្រ ពេលនោះអ្នកនឹងមានអារម្មណ៍រ៉ូមែនទិក និងផ្សងព្រេងផងក្នុងពេលតែមួយ។

XI. West Lake, Hangzhou ប្រទេសចិន

ជាឆ្នេរនៃបឹងហាំងចូវប្រទេសចិន ដែលអមទៅដោយដើមផ្កា cherry ដុះរាប់រយឆ្នាំ និងស្រស់ស្អាតបំផុតនោះគឺ វត្តឡេហ្វាង (Leifang) ដែលមានទីតាំងស្ថិតនៅលើឆ្នេរល្មមអាចឱ្យយើងឈរមើលឃើញព្រះអាទិត្យ លិចបន្តិចម្តងៗចូលក្នុងឈូងតាមប្រឡោះនៃក្រឡាក្បឿងដំបូល ដ៏ស្រស់ឆើតឆាយផងដែរ។

X. Charles Bridge, សាធារណៈរដ្ឋឆែក

ទីនេះវាជាស្ពានចាស់បែបរ៉ូមែនទិកមួយ ដែលមានការតភ្ជាប់រវាងទីក្រុងចាស់ និងទីក្រុងតូច។ ស្ពាននេះអនុញ្ញាតិគ្រាន់តែឱ្យមនុស្សដើរឆ្លងកាត់ប៉ុណ្ណោះ ហាមមិនឱ្យរថយន្តបើកបរឆ្លងនោះឡើយ។ មួយទៀតនៅលើស្ពាននេះក៏មានចាក់ភ្លេងកំដរជាចង្វាក់ jazz នៃសិល្បករជនជាតិឆែកដ៏ល្បីល្បាញ តាំងពីគល់ រហូតដល់ចុងស្ពាន។ ហើយក៏មាននូវអ្នកលក់ដូរទំនិញ DIY (ធ្វើដោយដៃ) ដ៏អស្ចារ្យក្នុងតម្លៃសមរម្យផងដែរ។ សម្រាប់ពេលថ្ងៃលិចភាពស្រស់ស្អាត គឺមិនមែនគ្រាន់តែការឈរនៅលើស្ពានមើលតែម្យ៉ាងនោះទេ តែគេក៏អាចទស្សនាបាននូវទីក្រុងចាស់ Tower Bridge និងទីក្រុង Prague ដែលអមទៅដោយទន្លេ វ័នតាវ៉ា នៅជុំវិញទៀតផង។

ប្រភព៖ cleo | travel.mthai

 

 

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង