តុលាការខេត្តសៀមរាប សម្រេចកាត់ទោសជនជាតិជប៉ុន២នាក់ ដែលប្លន់សម្លាប់អ្នកបើកតាក់ស៊ីនៅថ្ងៃនេះហើយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តសៀមរាប៖ សាលាដំបូងខេត្តសៀមរាប បានថ្លែងថា នៅរសៀលថ្ងៃទី៩ខែកញ្ញានេះ ចៅក្រមនឹងលើកយករឿងក្តីជនជាតិជប៉ុនពីរនាក់ដែលប្លន់សម្លាប់អ្នកបើករថយន្តតាក់ស៊ីមកបើកសវនាការកាត់ទោស។

លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានអោយដឹងថា សំណុំរឿងប្លន់សម្លាប់អ្នករត់តាក់ស៊ីនៅស្រុកពួក នៃខេត្តសៀមរាប ដែលប្រព្រឹត្តដោយជនជាតិជប៉ុនពីរនាក់ ចៅក្រមសម្រេចបើកសវនានៅរសៀលថ្ងៃទី៩ខែកញ្ញានេះហើយ។ សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់មាន ទី០១ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ និងទី០២ឈ្មោះ NAKA RYUJI ភេទប្រុស អាយុ២៤ឆ្នាំ បានចូលមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត ។

អ្នកទាំងពីរ ត្រូវបានសមត្ថកិច្ចស្រុកពួកចាប់ឃាត់ខ្លួន កាលពីព្រលប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ពោលគឺប៉ុន្មានម៉ោងក្រោយពេលធ្វើសកម្មភាពចាក់សម្លាប់លើជនរងគ្រោះ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីងថ្លឹងរថយន្ត ក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។ ជនរងគ្រោះក្នុងអំពើនេះ មានឈ្មោះ ហ៊ឹម ចាន់ មានមុខរបររត់តាក់ស៊ីសៀមរាប ប៉ោយប៉ែត។

សមត្ថកិច្ចបានឲ្យដឹងថា យោងតាមចម្លើយសារភាព របស់ជនសង្ស័យបានប្រាប់ថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១២ថ្ងៃត្រង់ ពួកគេបានរកតាក់ស៊ី ជិះទៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងរកឡានតាក់ស៊ីថ្មី ដើម្បីប្លន់យកទៅប្រើប្រាស់។ លុះពេលទៅដល់ ពួកគេក៏បានជួលរថយន្តជនរងគ្រោះ (ម៉ាកហាយឡែនឌ័រពណ៏ស្ករ ស្លាកលេខ ២AB ៥២១៨ ) ដោយពួកគេប្រាប់ថា ចង់ទៅសៀមរាប ហើយត្រូវគ្នាក្នុងតម្លៃ៣០$ ។

ពេលជិះដល់ចំណុចកើតហេតុ ពួកគេបានប្រាប់តាក់ស៊ីឱ្យឈប់ ហើយ ឈ្មោះ ISHIDA REIMON បានបើកទ្វារចុះ ដើម្បីមើលផ្លូវ ដោយទុកឱ្យបក្ខពួកខ្លួនធ្វើសកម្មភាពអារកប្លន់សម្លាប់យករថយន្ត។ បន្ទាប់ពីធ្វើសកម្មភាពរួច ពួកគេក៏បានបើកទ្វាររថយន្តទម្លាក់ជនរងគ្រោះមកលើផ្លូវ។ ភ្លាមៗជនសង្ស័យទាំងពីរនាក់ក៏បានឡើងរថយន្ត បើកចេញពីកន្លែងកើតហេតុ ។ ប៉ុន្តែបានប្រហែល ៣០០ម៉ែត្រ រថយន្តក៏ជ្រុលទៅបុកគោយន្តកន្ត្រៃដឹកស្រូវ បណ្តាលឲ្យទៅមុខលែងរួច។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីករណីឃាតកម្មនេះ សមត្ថកិច្ចបានចាត់វិធានការតាមចាប់ជនដៃដល់ បានភ្លាមៗ និងបញ្ជូនមកកាន់ស្នងការដ្ឋានខេត្តសៀមរាប ដើម្បីចាត់ការបន្ត។
បន្ទាប់ពីបញ្ចប់ការសាកសួរ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ កម្លាំងនគរបាលខេត្តសៀមរាប ក៏បានបញ្ជូនអ្នកទាំងពីរមកកាន់សាលាដំបូងខេត្តសៀមរាប ហើយចៅក្រមសាលាដំបូងក៏សម្រេចចេញដីកាឃុំខ្លួននៅរសៀលថ្ងៃដដែល៕

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង