​បង្ក្រាបល្បែងហ្គេមបាញ់ត្រីឃាត់មនុស្ស៩នាក់ដកហូតហ្គេមចំនួន២ទូរ (Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ នគរបាល​ផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សហការណ៍ជាមួយ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការបង្ក្រាបទីតាំងល្បែងស៊ីសងនៅក្នុងមូលដ្ឋាន ប្រភេទ​ហ្គេមបាញ់ត្រី ឃាត់មនុស្ស​៩នាក់ វត្ថុតាងដកហូត​ហ្គេម​២​ទូរ និងសម្ភារះពាក់ព័ន្ធមួយចំនួនទៀត។​ ហេតុការណ៍បង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីនេះ ធ្វើឡើង​កាលពីវេលាម៉ោង ១០​និង៣០នាទី ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១៩៥៩ដេ ​យីិហោ​​ 27 Net ២៤ម៉ោង ផ្លូវលេខបេតុង ក្រុម៥ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ​។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា ដោយមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅតំបន់នោះ អំពីការបើកល្បែងស៊ីសង​ប្រភេទ​ហ្គេមបាញ់ត្រី​នេះ ទើបសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង បើកការស្រាវជ្រាវ រហូតកំណត់ទី​តាំង​បានច្បាស់លាស់ ឈានដល់ការ​ចុះបង្ក្រាបជាក់ស្តែង​។​​ ប្រភពព័ត៍មានពីសមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា នៅក្នុងប្រតិបត្តិការណ៍នេះ សមត្ថកិច្ចឃាត់មនុស្ស​៩នាក់ ក្នុងនោះ​ស្រី​១នាក់ ដកហូត​ទូរហ្គេមបាញ់ត្រី ចំនួន​២ទូរ លុយខ្មែ ចំនួន ៤១ម៉ឺនរៀល ក្រាម​ពណ៍​ស​ថ្លា ចំនួន​៦កញ្ចប់ ម៉ូតូ​៣គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត​។

​សមត្ថកិច្ចក៏​បាន​ប្រាប់បញ្ជាក់ឲ្យដឹងទៀត​ផងដែរ​ថា ជនសង្ស័យទាំង​៩នាក់ ក្នុងនោះម្នាក់ឈ្មោះ វង្ស ស្រីមុំ ភេទ​ស្រី អាយុ៤០ឆ្នាំ មុខរបរ​អ្នកមើលការខុសត្រូវ នៅក្នុងទីតាំងហ្គេមបាញ់ត្រី​ខាងលើ ចំណែក​៨នាក់​ទៀត គឺមានម្នាក់​ជាសន្តិសុខ និង៧នាក់ផ្សេង​​​ទៀត​គឺជាអ្នកលេង​។ ជនសង្ស័យទាំងអស់​រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់​។  

ពាក់ព័ន្ធការបង្ក្រាបល្បែងហ្គេមបាញ់ត្រីទាំងនេះ ប្រជាពលរដ្ឋ​សូមសំណូមពរ​ដល់​សមត្ថកិច្ច មេត្តាបន្តបង្ក្រាប​ហ្គេម Online តាម Internet នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលបច្ចុប្បន្ននេះ​កំពុងរីករាលដាលជាបណ្តើរៗ ជាពិសេសនៅក្នុងសង្កាត់ទឹកថ្លា​និង​សង្កាត់ភ្នំពេញថ្មី​។ ដែលល្បែងទាំងនេះ គឺជាប្រភពកើតមានបទល្មើសគ្រប់ប្រភេទ ទាំងអំពើ​លួច ឆក់ ប្លន់ និងបទល្មើសគ្រឿងញៀនជាដើម​៕​ អត្ថបតដោយ​៖​​ អ្នក​ប្រម៉ាញ់ទីក្រុង​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង