រឿងនិទានខ្លី !« ជ្រូកសំលៀងចង្កូម »!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

នៅក្នុងព្រៃជ្រៅមួយ ដែលសម្បូរទៅដោយសត្វគ្រប់ប្រភេទរស់នៅមានឆ្កែចចកមួយក្បាលពេលកំពុងដើរស្វែងរកចំណី វាក៏ជួបប្រទះនឹងជ្រូកព្រៃមួយក្បាល កំពុងតែសំលៀងចង្កូមរបស់ខ្លួននឹងឈើ។

ឃើញហើយ ឆ្កែចចកមានការងឿងឆ្ងល់ជាខ្លាំង វាក៏ដើរទៅជិតជ្រូកព្រៃនោះ រួចសួរថា “អើ… សម្លាញ់ជ្រូកព្រៃ! ឯងកំពុងធ្វើអីហ្នឹង? “

ជ្រូកព្រៃឆ្លើយទៅឆ្កែចចកវិញថា ” ខ្ញុំកំពុងតែសំលៀងចង្កូមឲ្យវាមុតស្រួចហ្នឹងណ៎ាបងឆ្កែចចក!…”

 

 

ឮដូច្នោះហើយ ឆ្កែចចក ក៏ងាកឆ្វេង ងាកស្តាំ មើលជុំវិញខ្លួនរួចក៏សួរទៅជ្រូកព្រៃបន្តថា
“សម្លាញ់!… គ្នាមិនឃើញមានព្រានព្រៃ ឫសត្វសាហាវណាចង់ធ្វើបាបឯងផង ម៉េចក៏ឯងចាំបាច់សលៀងចង្កូមនាំតែហត់ធ្វើអី? “

ស្ដាប់សំណួរឆ្កែចចកហើយ ជ្រូកព្រៃក៏ពោលយ៉ាងម៉ឹងម៉ាត់ថា “មែនហើយសម្លាញ់! ពេលនេះវាពិតជាគ្មានគ្រោះភ័យអ្វីមែន តែបើថ្ងែណាមានអាសន្នអន់ក្រកើតឡើងភ្លាមៗ បើខ្ញុំរវល់តែចាំ សំលៀងចង្កូមនោះ តើធ្វើម៉េចនឹងចាត់ការទាន់ទៅ?… ស្រួលមិនស្រួល ខ្ញុំប្រហែលជាមិនបានរួចជីវិតមកសំលៀងចង្កួមបែបនេះឡើយ!… បងចចកឯងដឹងទេថា មានរឿងច្រើនណាស់ដែលតម្រូវឲ្យខ្ញុំប្រើចង្កូមដ៏មុតស្រួចនេះណា៎! “

« ចូរត្រៀមខ្លួនឲ្យបានស្រេចជាប្រចាំព្រោះយើងមិនអាចដឹងមុនថា ហេតុការណ៍អាក្រក់ៗ វានឹងកើតឡើងនៅពេលណានោះទេ » !

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង