នាំមកជូនដោយ៖

តើនៅមានមនុស្សប៉ុន្មាននាក់ទៀតដែលត្រូវស្លាប់ដោយសារករណីមួយនេះ? ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យស្លាប់ម្នាក់រងរបួសធ្ងន់២នាក់


ទំហំអក្សរ៖ S M L

ខេត្តកណ្តាល៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែងចំណែក២នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងម៉ូតូនិងម៉ូតូ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ២៥-២៦ ភូមិស្តៅកន្លែង២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ភាគីម៉ូតូស្កុបពីពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CM-8283 ជិះគ្នា២នាក់ បើកបរដោយឈ្មោះ ព្រំទិត្យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកផែស្វ័យយ័ត (ភ្នំពេញ) ដែលមានស្រុកកំណើតនៅ ឃុំបន្ទាយដែក ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់។ រួមដំណើដោយឈ្មោះ អៀង ធារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើត ភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ រងរបួសធ្ងន់។

ចំណែកភាគីម៉ូតូ ម៉ាកហុងដា សេ១២៥ សេរី២០០៨ ពណ៏ខ្មៅពាក់ស្លាកលេខព្រៃវែង1C-6818 បើកបរដោយឈ្មោះ មួន សុីថុល ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្វាយ ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង ស្លាប់នៅកន្លែង ។ តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូស្កុបពីបើកពីលិចទៅកើត ល្បឿនលឿនវ៉ាជែងរថយន្តខាងមុខ ចូលទៅបំណែកផ្លូវម្ខាង បុកជាមួយម៉ូតូសេ១២៥ បណ្តាលឲ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះ២នាក់ខាងម៉ូតូស្កុបពី ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកម៉ូតូទាំង២គ្រឿង នគរបាលយកទៅរក្សាទុកនៅអធិការដ្ឋានស្រុករងចាំដោះស្រាយពេលក្រោយ ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង