រន្ធត់ណាស់! បុរសម្នាក់បាក់ភ្លៅទាំងសងខាងមិនដឹងថាស្លាប់ឬក៏រស់ក្រោយពីរថយន្តឈ្នួលបុកពេញទំហឹង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ព្រៃវែង៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ភ្លៅទាំងពីរមិនសង្ឃឹមមថារស់ ខណៈពេលដែលជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំយ៉ុងបុកជាមួយម៉ូតូឌ្រីមសង់ពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវលំ ស្ថិតត្រង់ចំណុចភូមិអង្គរទ្រេ ឃុំអង្គរទ្រត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

បុរសម្នាក់បាក់ភ្លៅទាំងសងខាងមិនដឹងថារស់ឬក៏ស្លាប់ក្រោយពីរថយន្តឈ្នួលបុកពេញទំហឹង

ជនរងគ្រោះមានឈ្មោះ ម៉ុម ហ៊ីម ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិថ្នលជ័យ ឃុំពពឹស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយបើកបរម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1G-1624 ធ្វើដំណើរពីទិសខាងកើតទៅលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែត្រូវបានរថយន្តមួយគ្រឿងម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2A-០៧១៥ បើកបរដោយឈ្មោះ ឆេវ ធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអ្នកដំណើរ បច្ចុប្បន្នរស់នៅភូមិត្រពាំងចក ឃុំសំរោង ស្រុកស្វាយអន្ទរ ដោយបើកបរនៅក្នុងល្បឿនលឿន ដែលមានទិសដៅពីត្បូងទៅជើង បុកយ៉ាងពេញទំហឹងបណ្ដាលឲ្យ ខ្ទាតម៉ូតូចេញពីលើផ្លូវចម្ងាយ១៣ម៉ែត្រ ធ្លាក់ទៅក្នុងទឹកប្រឡាយ រីឯម្ចាស់ម៉ូតូបានជាប់ខាងក្រោមរថយន្តផ្នែកខាងមុខរុញចេញពីកន្លែងបុកប្រវែង១៥ម៉ែត្រ ធ្វើឲ្យរងរបួសធ្ងន់បាក់ភ្លៅទាំងសងខាង។

ក្រោយកើតហេតុ អ្នកស្រុកបានមកដល់ជួយទាញជនរងគ្រោះចេញពីក្រោមរថយន្ត ចំណែកឯសមត្ថកិច្ចក៏មកដល់ភ្លាមតេហៅរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកស្វាយអន្ទរតែដោយអក្ការៈធ្ងន់ពេកក៏ដឹកជនរងគ្រោះបន្តទៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។ ចំណែកម៉ូតូ នឹងរថយន្តត្រូវបានសមត្ថកិច្ចនាំមករក្សាទុកនៅប៉ុស្តិ៍អង្គទ្រេតរងចាំកាដោះស្រាយពេលក្រោយ៕

អ្នកបើកបរឈ្មោះ ឆេវ ធារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកអ្នកដំណើរ បច្ចុប្បន្នរស់នៅភូមិត្រពាំងចក ឃុំសំរោង ស្រុកស្វាយអន្ទរ

ម៉ូតូជនរងគ្រោះធ្លាក់ចូលក្នុងទឹកទឹកប្រឡាយ

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង