រន្ធត់ណាស់! បុរសម្នាក់ស្រវឹងស្រាឆ្លងផ្លូវរថភ្លើងមិនផុត ត្រូវរថភ្លើងកិនស្លាប់នៅនឹងកន្លែងភ្លាមៗ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានរថភ្លើងកិនស្លាប់នៅក្រោយសាលាតិចណូបន្ទាប់ពីរបុសរងគ្រោះរូបនោះ ចេញពីផឹករួចដើរទៅផ្ទះ ដោយឆ្លងផ្លូវរថភ្លើងតែឆ្លងមិនផុតក៏ត្រូវបានរថភ្លើងបុកនិងកិនស្លាប់ភ្លាមៗ តែម្តង ដែលហេតុការណ៌នេះបានកើតឡើងនាម៉ោងជាង១១ យប់ថ្ងៃទី ៣ សីហា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវរថភ្លើងខាងក្រោយសាលា តិចណូ ក្នុងសង្កាត់ បឹងកក់ទី ២ ខណ្ឌ ទួលគោក ក្រុងភ្នំពេញ។

បុរសរងគ្រោះ ដែលស្លាប់អាយុជិត៣០ ឆ្នាំ ស្នាក់នៅជិតកន្លែងកើតហេតុ។ ក្រោយកើតហេតុ អ្នកស្លាប់ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែករថភ្លើងត្រូវបានត្រលប់ទៅចតនៅ កន្លែងចេញដំណើរវិញ ហើយករណីនេះ ពុំដឹងថាខាងរថភ្លើងត្រូវសងទៅខាងជនរងគ្រោះ រឺមិនសងនោះទេ ។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង


ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង