រន្ធត់ណាស់! រថតយន្តកាមរីមួយគ្រឿងរេចង្កូតទៅបុកបង្គោលភ្លើងខ្ទាតចូលទឹកស្រៈបណ្តាលឲ្យម្នាក់ស្លាប់និងបួននាក់ទៀត…


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ និងស្រាល ដោយសារជិះរថយន្តបុក បង្គោលភ្លើង ខ្ទាតធ្លាក់ចូលទឹកស្រៈ នៅខាងមុខសាលាមឋមសិក្សា ហ៊ុន សែន អូវ៉ាង។  ហេតុការណ៍នេះបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៣និង៣០នាទទៀបភ្លឺ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧  ដែលស្ថិតនៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ លេខ១៦១ទៅ១៦២ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានអោយដឹងថា មុនកើតហេតុមានរថយន្តម៉ាកកាមរី ពណ៌សពាក់ស្លាកលេខ ភ្នំពេញ2C-5920 បើកបរដោយឈ្មោះ គឹម ហ៊ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគ្រួសឃុំគ្រួសស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង និងអ្នករួមដំណើរ៤នាក់ទៀតមានឈ្មោះ ជា ចន្ទោ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបកសិករ់ មានទីលំនៅភូមិបុស្សលាវ ឃុំបុស្សលាវ ស្រុកក្រចេះ ខេត្តក្រចេះ ម្នាក់ទៀតឈ្មោះ ជា ណាវឿន ភេទប្រុស អាយុ៣៤ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកញ្ចំ ឃុំកញ្វំ ស្រុកពារាំង ខេត្តព្រៃវែង និង ២នាក់ទៀតមិនស្គាល់ឈ្មោះ។

សមត្ថកិច្ចបន្តថា រថយន្តនេះបើកក្នុងល្បឿនលឿន លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរេចង្កូតទៅបុកបង្គោលភ្លើង រួចខ្ទាតធ្លាក់ចូលស្រះទឹកបណ្ដាលអោយអ្នកបើកបរស្លាប់នៅនឹងកន្លែងតែម្ដង ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរ ។ចំពោះរថយន្តដែលបានធ្លាក់ចូលក្នុងទឹក ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង