អូសកបានហើយ!!ឃាតករដែលសម្លាប់ប្រពន្ធខ្លួនឯង រួចរត់ទៅខេត្តបាត់ដំបង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ទីបំផុតជនសង្ស័យជាឃាតករសម្លាប់ប្រពន្ធខ្លួនឯងនៅរាជធានីភ្នំពេញ រួចរត់គេចខ្លួនទៅសម្ងំនៅខេត្តបាត់ដំបង ត្រូវកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋានរាជធានីភ្នំពេញ សហការជាមួយកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តបាត់ដំបង ធ្វើការស្រាវជ្រាវចាប់ខ្លួនបានហើយ កាលពីវេលាម៉ោង​១១ និង​២០នាទី​ព្រឹក​​ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ នៅភូមិបួនជួរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហ៊ាន រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិព្រៃទា១ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានសម្លាប់ប្រពន្ធកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ នៅភូមិសង្កាត់ ដែលខ្លួនជនសង្ស័យរស់នៅ ហើយបានរត់ទៅលាក់ខ្លួននៅភូមិបួនជួរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានសមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនទាល់តែបាន។

ទាក់ទិន​នឹង​អំពើ​ហិ​ង្សា​ដ៏សាហាវ​​នេះ​ ​គឺ​ផ្ដើម​ចេញពី​ភ្លើង​ប្រចណ្ឌ​និង​ចោទ​ថា​ ប្រពន្ធ​ផិតក្បត់​​ទៅ​មាន​ប្រុស​ថ្មី​ ។ ក្រោយ​​ធ្វើ​សកម្មភាព​កាប់ប្រហារ​ប្រពន្ធរួច​ ​ជន​នេះ​​បានរ​ត់ទៅ​សំងំ​លាក់ខ្លួននៅ​​ក្នុង​ខេត្តបាត់ដំបង​ ​(ចំណុច​ឃាត់ខ្លួន​) បាន​រយៈពេល​១១​ថ្ងៃ ក៏ត្រូវកម្លាំង​តាមស្រាវជ្រាវ​រហូតក្របួចបានតែម្តង ។​ ​

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនៃស្នងការខេត្តបាត់ដំបង បញ្ជូនមករាជធានីភ្នំពេញ ដែលជាកន្លែងជនសង្ស័យធ្វើសកម្មភាព ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង