អាណោចអាធ័មណាស់ ហេតុអីទើបដាច់ចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនឯង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានអ្នកយាមឃ្លាំង បានប្រទះឃើញសាកសពបុរសម្នាក់ ដែលជាអ្នកយាមឃ្លាំងដូចគ្នា បានធ្វើអត្តឃាតចងករសម្លាប់ខ្លួន ធ្លាក់មកស្តាក មើលទៅគួរឲ្យរន្ធត់និងតក់ស្លុតយ៉ាងខ្លាំង ទាំងមិនដឹងមូលហេតុនៃការសម្លាប់ខ្លួនពិតប្រាកដ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែលជាង១១យប់ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងឃ្លាំងខោអាវជជុះទីតាំងលេខ៦៦E០ ផ្លូវលេខ៣១៨ ភូមិទី៩ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីបុគ្គលិកយាមឃ្លាំងខាងលើដូចគ្នា បានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើមានឈ្មោះ ជា សារិ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរយាមឃ្លាំង ដោយមានស្រុកកំណើតនៅភូមិខ្លំ ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅក្នុងឃ្លាំងកើតហេតុខាងលើ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះនៅយាមឃ្លាំងតែម្នាក់ឯង ចំណែកពួកគាត់ទាំង២នាក់ ដែលធ្វើការជាមួយគ្នា មានម្នាក់ឈ្មោះ អ៊ូន រ៉ាក់ ពុំបានមកយាមទេ ចំណែកម្នាក់ទៀតឈ្មោះ តាំង ជុងអាង ជាប់រវល់ទៅផឹកស៊ីនៅខាងក្រៅ រហូតដល់ម៉ោងកើតហេតុខាងលើ ទើបឈ្មោះ តាំង ជុងអាង ត្រឡប់មកពីផឹកស៊ីវិញ ក៏បានចុចកណ្តឹងហៅជនរងគ្រោះឲ្យបើកទ្វាររបង តែពុំមានការឆ្លើយតប ភ្លាមនោះគាត់ក៏បានលូកដៃចូលតាមរន្ធសម្រាប់ចាក់សោ ទើបដឹងថាសោមិនបានចាក់ក៏បើកចូល និងបើកភ្លើងក្នុងឃ្លាំង ស្រាប់តែឃើញជនរងគ្រោះចងករសម្លាប់ខ្លួនស្លាប់បាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលរាយការណ៍ជូនសមត្ថកិច្ចនគរបាលជំនាញចុះមកពិនិត្យតែម្តង។

ក្នុងនោះដែរ បើយោងតាមការពិនិត្យតាមរយៈកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា ជនរងគ្រោះបានធ្វើអត្តឃាតដោយខ្លួនឯង ព្រោះរូបភាពក្នុងកាមេរ៉ាសុវត្ថិភាពគឺជនរងគ្រោះបានបិទភ្លើង រួចដើរឡើងតាមកាំជណ្តើរទៅលើត្រង់កន្លែងកើតហេតុ រួចចងករសម្លាប់ខ្លួនតែម្តង។ បច្ចុប្បន្នសាកសពខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង