Share ផងបានទេ !​ ទឹកចិត្តរបស់អស់លោកអ្នកគឺជាស្នាមញញឹមនៃកុមារកម្ពុជា!!!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ពួកយើងកំពុងស្វែងរកសប្បុរសជនដែលចង់ចូលរួមឧបត្ថម្ភជា សម្ភារៈសិក្សាផ្សេងៗដូចជា៖ សៀវភៅអាន សៀវភៅសរសេរ កាតាប ខោអាវចាស់ៗ ក្ដាសរសេរ ដីស ប៊ិចខ្មៅដៃបន្ទាត់ ជ័រលុប​ និងថវិកាសម្រាប់ជួសជុលសាលា និងបរិច្ចាគឲ្យប្អូនៗសិស្សានុសិស្ស ទុកសម្រាប់ប្រើប្រាស់។

ពួកយើងធ្វើនេះក្នុងគោលបំណងដើម្បី បណ្តុះទម្លាប់អាន ដល់កុមារឲ្យចេះស្រឡាញ់ការអានសៀវភៅតាំងពីក្មេង  លើកទឹកចិត្តកុមារក្នុងការរៀនសូត្រ បរិច្ចាគសៀវភៅអានដល់បណ្ណាល័យសាលាដែលកំពុងខ្វះខាត  ចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន ៣១៥នាក់ ដែលស្ថិតនៅសាលាបឋមសិក្សាពន្លឺថ្មី និង សាលាបឋមសិក្សាតំាងហោង ដែលស្ថិត ឃុំអមលំាង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ  បណ្តុះវប្បធម៍ចែករំលែកក្នុងសង្គម

សម្រាប់កាលបរិច្ឆេទកម្មវិធីគឺ ថ្ងៃអាទិត្យ ទី០៣ ខែសីហា ឆ្នាំ២០១៧ ដូច្នេះបើបងប្អូនចង់ចូលរួមបរិច្ចាគអាចទំនាក់ទំនងមកលេខទូរស័ព្ទរបស់ពួកយើងបាន តាមរយៈលេខទូរស័ព្ទ ៖ 096 73 39 437 / 086 723 046 / 089 722 338 ពួកយើង និងកុមាររង់ចាំការបរិច្ចាគពីសំណាក់អ្នកទាំងអស់គ្នា!!!

ពួកយើង និងកុមាររង់ចាំការបរិច្ចាគពីសំណាក់អ្នកទាំងអស់គ្នា!!! រៀបចំដោយ៖ khmer cam youth (page)

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង