ស៊ែឲ្យគាត់ល្បីផង! អ្នកក្លាហាន ៤ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីជិះម៉ូតូដេញកាប់គ្នាតាមផ្លូវ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ ក្នុងការបង្ក្រាបទប់ស្កាត់បទល្មើសក្នុងមូលដ្ឋានកាលពីវេលាម៉ោង៥និង២០នាទីល្ងាច ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧នេះ នគរបាលបានឃាត់ខ្លួនយុវវ័យចំនួន៤នាក់ ដែលកំពុងកាប់ចាក់គ្នាតាមផ្លូវ ត្រង់ចំនុចក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

បើតាមការអោយដឹងពីលោកម៉ៅ ចាន់ថុន ដែលកំពុងដឹកនាំបង្ក្រាបទប់ស្កាត់បទល្មើសនោះ បានអោយដឹងថាកំលាំងខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក បានល្បាតពួនស្ទាក់ បានជួបក្មេងទំនើងកំពុងធ្វើសកម្មភាព ជិះដេញកាប់ចាក់គ្នាតាមដងផ្លូវ ក្នុងពេលនោះកំលាំងសមត្ថកិច្ចបានធ្វើការអន្តរាគមន៍ចាប់ឃាត់ជនសង្ស័យបានចំនួន០៤នាក់ដែរ។

ទី.០១ មានឈ្មោះពៅ រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរព្រូឡានស្នាក់នៅផ្ទះលេខ៩ ភូមិ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខភ្នំពេញ
ទី.០២ ឈ្មោះ ទន់ សុចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ផ្ទះលេខ០១ ភូមិសែនសុខ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ភ្នំពេញ
ទី.០៣ ឈ្មោះ ច័ន្ទ មករា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ភ្នំពេញ
ទី.០៤ ឈ្មោះធា ថារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិនអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ភ្នំពេញ។

ក្នុងការឃាត់ខ្លួនក្មេងទំនើងទាំងនោះសមត្ថកិច្ចបានដកហូតនូវសម្ភារៈវត្ថុតាងមួយចំនួនដូចជា ដាវកែច្នៃចំនួនមួយដើម ទូរស័ព្ទចំនួន០៣គ្រឿង ម៉ូតូចំនួន០២គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ1FJ-8706 និងមួយគ្រឿងទៀតហុងដាឌ្រីមដូចគ្នាមានស្លាកលេខ ភ្នំពេញ1DF-2573។

លោកបន្តថា ជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ ២គ្រឿង បានធ្វើដំណើរក្នុងទិសដៅពីលិចមកកើត នៅពេលដែលធ្វើដំណើរនោះ ក៏ឃើញជនសង្ស័យម្នាក់មានឈាមប្រឡាក់ជាប់អាវ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចយើងបានធ្វើការជិះដេញតាមពីក្រោយ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ៣នាក់ ដោយឡែកម្នាក់ទៀតបានរត់គេចខ្លួន ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចយើងធ្វើការជិះដេញតាមរហូតដល់ចំណុចផ្លូវមុខហ្គ្រែនភ្នំពេញ ទើបធ្វើការឃាត់ខ្លួនបានម្នាក់ទៀត។ ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ខាងលើនេះរួចមក កម្លាំងសមត្ថកិច្ចយើងបានបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាក ដើម្បីធ្វើការសួរនាំបន្ត។

ក្រោយពីធ្វើការសាកសួររួចមក ពួកគេទាំង ៤នាក់បានសារភាពថា ដោយសារតែមានជនមិនស្គាល់មុខមួយក្រុមបានធ្វើការដេញវ៉ៃ ហើយដាវកែច្នៃគប់មកលើប្អូនរបស់គេ ហើយពួកគេក៏បានជិះដេញតាមរហូតដល់ចំណុចខាងលើ ក៏ជួបនឹងកម្លាំងសមត្ថកិច្ចតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់កំពុងឃុំខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនិតិវិធី។ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង