មន្ត្រីសាលាខណ្ឌសែនសុខ​ចូលលេងល្បែងហ្គេម (ភ្នាល់បាល់) មួយភ្លែតចេញមកវិញបាត់ម៉ូតូ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖​ ពិតជាមិនគួរឲ្យជឿមែនថាមន្ត្រីសាលាខណ្ឌសែនសុខម្នាក់បានចូលទៅលេងល្បែងសុីសង (ហ្គេមភ្នាល់បាល់) ដែលមានយុីហោរ បញ្ញា ណែត ហើយត្រូវចោរធ្វើសកម្មភាពលួចយកម៉ូតូ១គ្រឿងជិះយកទៅបញ្ចាំបាត់តែដល់រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ជនរងគ្រោះបានឃើញជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់បានចូលមកលេងហ្គាមនៅក្នុងផ្ទះអុីនធឺណែត២៤ម៉ោង បញ្ញា ណែត នោះទៀតជនរងគ្រោះស្គល់ក៍ចាប់វាយឡើងទ្រោមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។

ករណីនេះកើតឡើងនៅវេលា ម៉ោង១និង៣០នាទី រសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចមុខផ្ទះបើកអុីនធឺណែត២៤ ដែលបង្កប់នៅល្បែងហ្គេមសុីសង (ភ្នាល់បាល់) យីុហោរ បញ្ញា ណែត តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ យ៉ាន វុទ្ធា ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរជាមន្ត្រីសាលាខណ្ឌសែនសុខ ស្នាក់នៅភូមិទ្រុងមាន់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យមានឈ្មោះ ធា កុម្ភៈ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្នុងសាលា​TTi ភូមិចុងថ្នាល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​ និងមានស្រុកកំណើត ភូមិអន្លង់អក ឃុំកំពង់អុល ស្រុកជំគីរី ខេត្តកំពង់ឆ្នាំង ទី២ឈ្មោះ អុល សុផៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារឈូកមាស ផ្ទះលេខ៨៥ផ្លូវG ភូមិក្រាំងអង្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានស្រុកកំណើតភូមិពោធិរោង ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

ប្រភពពីជនរងគ្រោះដែលជាមន្រ្តីសាលាខណ្ឌសែនសុខបានឲ្យដឹងថា កាលពីយប់ ថ្ងៃទី២៩ រូបគាត់បានជិះម៉ូតូ១គ្រឿង ម៉ាក Suzuki Nex ព័ណស ពាក់ស្លាកលេខភ្នំពេញ 1FI-2575 មក​កន្លែង​អុីន​ធឺណែត​២៤​ម៉ោង​យុីហោរ បញ្ញា ណែត ដើម្បីមកយកមិត្តភក្តីដែលចូលលេងហ្គេមនៅទីនោះដោយទុកម៉ូតូនៅខាងមុខផ្ទះបើកល្បែងហ្គេមនោះ ហើយក៍ចូលទៅអង្គុយលេងមួយសន្ទុះស្រាប់តែចេញមកវិញបាត់ម៉ូតូតែម្តង។ ក្រោយកើតហេតុជនរងគ្រោះបានជួលម៉ូតូឌុបដើររកនៅកន្លែងបញ្ចាំស្រាប់តែប្រទះឃើញបក្ខពួករបស់ជនសង្ស័យចំនួនពីរនាក់កំពង់ជិះម៉ូតូរបស់គាត់យកទៅបញ្ចាំនៅក្នុងទឹកដីខណ្ឌដូនពេញ ក៍ឃាត់ខ្លួនឲ្យអាវុធហត្ថខណ្ឌដូនពេញបាន​២​នាក់​តែម្តង។

ជនរងគ្រោះបន្តទៀតថា លុះដល់ម៉ោងកើតហេតុខាងលើជនសង្ស័យបានចូលមកលេងហ្គេមនៅទីនោះទៀតក៍ចាប់ឃាត់ខ្លួន​ប្រគល់​ឲ្យប៉ូលីសប៉ុស្តិ៍ទឹកថ្លាតែម្តង។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពង់ឃាត់ខ្លួនសាកសួនៅប៉ុស្តិ៍នគរបាលរដ្ឋាលទឹកថ្លា៕ អត្ថបទដោយ៖​ អ្នកប្រម៉ាញ់ទីក្រុង

ខាងក្រោមគឺជាវិដេអូឃាត់ខ្លួនជនល្មើស៖

វិដេអូទី១៖

វិដេអូទី២៖

វិដេអូទី៣៖

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង