នាំមកជូនដោយ៖

ឃើញហើយស្លុតអារម្មណ៍ណាស់ មិនគួរមកស្លាប់យ៉ាងអាណោចអាធ័មបែបនេះសោះ


ទំហំអក្សរ៖ S M L

ភ្នំពេញ៖ ករណីដ៏រន្ធត់មួយបានកើតឡើងបន្ទាប់ពីមានរថយន្តកូរ៉េមួយគ្រឿងបើកបរក្នុងល្បឿនលឿនបានទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតបណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ពីរនាក់ចំណែករថយន្តក្រឡាប់ផ្អាជើងច្រងាង។ ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង11និង45នាទីយប់ស្ថិតតាមផ្លូវជាតិលេខ3ក្នុងភូមិក្រាំងដូនតីសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាគេឃើញ យុវជនពីរនាក់បើករថយន្តមួយគ្រឿងកូរ៉េម៉ាក់KiAពាក់ស្លាកលេខ ភ្នំពេញ2AL-9651បើកក្នុងល្បឿនលឿនលុះមកដល់ចំនុចកើតហេតុក៏បានបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាក Zumerពណ៌ខ្មៅលាយត្រួយចេកពាក់ស្លាក់លេខ ភ្នំពេញ1FW-4946ជិះដោយយុវជនបីរនាក់ក្នុងទិសដៅបញ្ច្រាស់គ្នាបុកយ៉ាងពេញទំហឹងបណ្តាលអោយមនុស្សម្នាក់ស្លាប់និងពីនាក់ទៀតរងរបួសធ្ងន់។ ចំណែកតៃកុងរថយន្តភ្លាមៗបានលូនចេញពីរថយន្តរត់គេចខ្លួនបាត់ស្រមោល។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះដែលស្លាប់មានឈ្មោះសានសុផាត ហៅប៉ូចអាយុ17ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅភូមិត្រពាំងសិលាក្នុងសង្កាត់ដង្កោររាជធានីភ្នំពេញ។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងនាំយករថយន្តរួមនិងម៉ូតូយកទៅរក្សាទុករងចាំដោះស្រាយ។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង