ស៊យជាន់ស៊យមែន! ប្រញាប់ជូនកូនទៅពេទ្យហើយ ឆ្លៀតមកជួបគ្រោះថ្នាក់ចរាចរណ៍ទៀត(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ យុវជនម្នាក់រងរបួសបាក់ដៃស្តាំ បន្ទាប់ពីបើកម៉ូតូលឿនដូចហោះជ្រុលលទៅបុករថយន្តកំពុងបើកឆ្លងផ្លូ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខបុរីព្រីនថោន ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ។


ភាគីម៉ូតូម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GF-2261 បើកបរដោយយុវជនម្នាក់ រងរបួសបាក់ដៃស្តាំ។ ចំណែករថយន្ត ម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AB-6036 ជិះគ្នា៣នាក់ ប្តីប្រពន្ធ និងកូនតូច ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តខាងលើ ប្តីប្រពន្ធ នាំយកកូនស្រី ដែលមានអាការៈក្តៅខ្លួន ឆ្ពោះទៅពេទ្យ ធ្វើដំណើរតាមរថយន្ត តាមផ្លូវ បេតុងពីជើងទៅត្បូង ឡើងឆ្លងផ្លូវសហព័ន្ធរុស្សី បំណងបត់ឆ្ពោះទៅកើត ស្របពេលដែលរថយន្តកំពុងឆ្លងផ្លូវ យុឺតៗ ត្រូវបាន ម៉ូតូសេ១២៥ខាងលើ បើកល្បឿនលឿនពីកើតទៅលិចមិនបង្អន់បន្ធូរហ្គែរឡើយ ជ្រុលមកបុកចំកង់មុខខាងឆ្វេង ជាប់ម៉ូតូនឹងរថយន្ត បោកអ្នកបើកបររងរបួសធ្ងន់បាក់ដៃស្តាំ ។

ក្រោយកើតហេតុ ជនរងគ្រោះ បាក់ដៃត្រូវបានរថយន្តគ្លីនិកដឹកបញ្ជូនទៅព្យាបាល ចំណែក២ប្តីប្រពន្ធ កូនប្រុសកំពុងមានជម្ងឺ ត្រូវបានសាច់ញាតិ យករថយន្តផ្សេងមកជួយដឹកបញ្ជូននាំក្មេងប្រុសទៅមន្ទីរពេទ្យ ។ ដោយឡែករថយន្តនិងម៉ូតូដែលជួបបញ្ហា ត្រូវបាននគរបាលជំនាញ មកវាស់វែង រួចយកទៅរក្សាទុកនៅផ្នែកជំនាញ រងចាំដោះស្រាយពេលក្រោយ ៕ អត្ថបទដោយ៖​ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង