ដំណឹងស្វែងរកសាច់ញាតិ! បុរសម្នាក់ជិះកង់ដើរលក់កន្ទេល មុង ភួយ ត្រូវរថយន្តបុកស្លាប់នៅ​ខេត្តកណ្តាល


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កណ្តាល៖ បុរសចំណាស់ម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងនឹងកន្លែងកើតហេតុ បន្ទាប់ដើរវិលមកពីទិញម្ហូបត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុក កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចផ្សារជ្រោយដង ភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុជាង៥០ឆ្នាំ ជាអ្នកជិះកង់ដើរលក់កន្ទេល មុង ភួយ អង្រឹង។

តាមនគរបាលបានឲ្យដឹងថា មុនកើតហេតុ បុរសរងគ្រោះ ចតកង់ទុកនៅចិញ្ចើមផ្លូវ ហើយដើរថ្មើរជើង ទៅរកទិញម្ហូប បានហើយពេលដើរត្រឡប់វិលវិញ ស្រាប់តែរថយន្តមិនស្គាល់ម៉ាក បើកពីកើតទៅលិច បុកពីក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ហើយរថយន្តបើកគេចទៅបាត់ ។

ក្រោយកើតហេតុ សាកសពមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានសមត្ថកិច្ច ដឹកយកទៅតំកល់ទុកនៅវត្ត ធ្វើការស្រាវជ្រាររកសាច់ញាតិ ចំណែកកង់និងសម្ភារៈយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក ៕ អត្ថបទដោយ៖​ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង