នាំមកជូនដោយ៖

គួរអោយខ្លាច!!! ផ្លូវឆ្លងកាត់សមុទ្រ របស់ប្រទេសបារាំងមួយខ្សែនេះ…


ទំហំអក្សរ៖ S M L

បារាំង៖ ប្រទេសបារាំង គឺជាប្រទេសដែលពោរពេញទៅដោយសិល្បៈខាងផ្នែកស្ថាបត្យកម្មមួយរបស់ប្រទេសលោកខាងលិច។ តួយ៉ាងផ្លួវឆ្លងកាត់សមុទ្រមួយខ្សែ ដែលមានឈ្មោះថា Passage du Gois គឺជាផ្លូវដែលមានតែមួយក្នុងលោក។

Passage du Gois គឺជាផ្លូវមួយខ្សែដែលបានតភ្ជាប់ឈូងសមុទ្រ Gulf of Burnёf ជាមួយនឹងកោះ Noirmoutier ប្រទេសបារាំង វាមានប្រវែងជាង៤គីឡូម៉ែត្រ ហើយដោយ​សារ​តែ​ជំនោរទឹកកើនឡើង អ្នកអាចបើកបរឆ្លងកាត់ផ្លូវនេះត្រឹមតែពីរដងប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយមានរយៈពេល២ ទៅ៣ម៉ោង មុនពេលដែលវាត្រូវទឹកជន់លិចបាត់ទៅវិញ ក្នុងជម្រៅ៤ម៉ែត្រ។

ផ្លូវភ្ជាប់ដីកោះមួយនេះបានបង្ហាញខ្លួនជាលើកដំបូងនៅលើផែនទីក្នុងឆ្នាំ១៧០១ ហើយនៅអំឡុងឆ្នាំ១៨៤០ សេវាដឹកជញ្ជួនតាមរថយន្ត និងលើខ្នងសេះ ត្រូវបានចាប់ផ្តើមឡើងនៅលើផ្លូវមួយនេះ។

ផ្លូវដែលមើលទៅដូចជាធម្មតាមួយនេះ តាមពិតទៅពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ នៅសងខាងនៃផ្លូវ មានដាក់ទៅដោយបន្ទះឈើពិសេសជាច្រើន ដែលនឹងប្រាប់អ្នក ប្រសិនបើផ្លូវនោះអាចឆ្លងកាត់បាន ឬក៏អត់។ ជារៀងរាល់ឆ្នាំ អ្នកធ្វើដំណើរផ្សងព្រេងជាច្រើន បានជាប់នៅលើផ្លូវនេះ នៅពេលដែលទឹកជន់លិចផ្លូវបាត់។

សម្រាប់អ្នកដែលជាប់នៅលើផ្លូវនេះ អាចឡើងទៅលើប៉មសង្គ្រោះជាច្រើនដែលមាននៅតាមបណ្តោយផ្លូវបាន ដើម្បីឲ្យពួកគេអាចរង់ចាំរហូតដល់មានគេមកជួយសង្គ្រោះ ឬជំនោរទឹកថមថយចុះទៅវិញ។ ប៉ុន្តែអ្នកប្រហែលជាត្រូវនិយាយពាក្យ«លាហើយ» ទៅកាន់រថយន្តរបស់អ្នក៕

 

ប្រភព : Brightside

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង