កញ្ញា​ សាត រស្មី ចេញមុខប្រតិកម្មក្រោយផ្ទុះរឿងមានស្នេហាលួចលាក់ជាមួយលោក ម៉ារ៉ា ប៊ុណ្ណា


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញៈ តារាសម្តែងសាច់ខ្ចីមុខខ្ជូត កញ្ញា សាត រស្មី បន្ទាប់ពីមានការភ្ញាក់ផ្អើលថានាងនិងលោក ម៉ារ៉ា ប៊ុណ្ណា មានទំនាក់ទំនងស្នេហានឹងគ្នា ធ្វើឲ្យនាងមិនពេញចិត្តប្រើពាក្យសម្តីធ្ងន់ធ្ងរជាច្រើន ជាការជះកំហឹងខ្លាំងនេះ ព្រោះតែនាង​និងគ្រួសារមិនពេញចិត្តហើយ ក៏មិនចង់ឲ្យមហាជនមើលមកថា​នាងជាស្រីមិនល្អផងដែរ។

ក្រោយវិលចូលសិល្បៈ និងផ្ទុះរឿងធ្លាប់ជាប្រពន្ធ អតីតកីឡាករប្រដាល់ ជា ស្រួច កញ្ញា​សាត រស្មី កាន់តែធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ជាមួយវត្តមាន​សម្តែងភាពយន្ត​ខ្នាតធំថ្មីៗ​ជាបន្តបន្ទាប់។ ការវិលចូលសិល្បៈនេះ​បានធ្វើឲ្យនាងចូលរួមសម្តែងជាមួយ​លោក ម៉ារ៉ា ប៊ុណ្ណា ដែលកន្លងមក​ត្រូវបានអ្នកសិល្បៈលើកឡើងថា ជាតារាសម្បូរស្នេហ៍ពូកែ អន្ទងបេះដូង តារាស្រីមួយចំនួនឲ្យលង់ស្រលាញ់។

ក្នុងនេះដែរ​ស្រីស្រស់ ​សាត រស្មី ក៏ត្រូវគេទម្លាយថា កា្លយជាតារាស្រីដែលភ្ជាប់ទំនាក់ទំនង​ជិតដិតជាមួយ ម៉ារ៉ា ប៊ុណ្ណា ដែលអាចចាត់ទុកថា​ជារឿងស្នេហា។ ដំណឹងនេះក៏ត្រូវបានលោកព្រលយប្រាប់​អ្នកសារព័ត៌មានដែរ រហូតមានការចុះផ្សាយ​ហើយបានដុតកម្តៅដួងចិត្ត​តារាស្រី សាត រស្មី ឲ្យឆេះឡើង។ នាងបានព្រលយសារ​លើបណ្តាញទំ​នាក់ទំនងសង្គមហ្វេសប៊ុកថា នាងគ្មានត្រូវជាអ្វីនឹង ម៉ារ៉ា ប៊ុណ្ណា ទេគឺត្រឹមតែជាមិត្តរួមអាជីពតែប៉ុណ្ណោះ។

ប្រភពពីអ្នកសិល្បៈដែលជិតដិតនឹង ម៉ារ៉ា ប៊ុណ្ណា បានលើកឡើងថា ក្រៅពីបង្ហោះសានេះ សាត រស្មី បានខលមកកាន់ ម៉ារ៉ា ប៊ុណ្ណា ជាមួយនឹងពាក្យសម្តីធ្ងន់ធ្ងរជាច្រើន។ ការជះកំហឹងខ្លាំងនេះ​ព្រោះតែនាង និងគ្រួសារមិនពេញចិត្តហើយ ក៏មិនចង់ឲ្យមហាជនមើលមកថា​នាងជាស្រីមិនល្អផងដែរ។

ការព្រលះដោយពាក្យសម្តីធ្ងន់ធ្ងរនេះ បានធ្វើឲ្យ​លោក ម៉ារ៉ា ប៊ុណ្ណា ចេញមុខបដិសេធ ដំណឹងដែលលេចធ្លាយនេះភ្លាមៗ​ដោយ ម៉ារ៉ា ប៊ុណ្ណា លើកឡើងថា​លោកនិង សាត រស្មី មិនមានទំនាក់ទំនង​លើសពីមិត្តភាព ឬអាចឈានចូលដល់ស្នេហាស៊ីជម្រៅអ្វីនោះ​ទេ។

លោក ម៉ារ៉ា ប៊ុណ្ណា បន្តថា​មិនហ៊ានយកខ្លួនទៅប្រៀបផ្ទឹមនិង សាត រស្មី នោះទេ​ព្រោះនាងមានរូបរាងស្អាតសម្បុរស ដូចទេពអប្សរមកពីសួគ៌ា ចំណែកឯរូបលោកវិញ មានសម្បុរខ្មៅស្រអែមបើឈរទន្ទឹមគ្នាវិញ ប្រៀបបីដូចក្អែកពាំពងមាន់៕ អត្ថបទដោយ​៖​ ទីក្រុងតារា​

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង