សម្ដេច ហ៊ុន សែន ចូលរួមទស្សនាល្ខោនបុរាណ ក្នុងខួបចូលទិវង្គត សម្ដេចព្រះសង្ឃរាជ ជួន ណាត


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ទស្សនាល្ខោនបុរាណរឿងមហាវេស្សន្តជាតក នៅសាលមហោស្រពចតុមុខ។

នៅក្នុងពិធីទស្សនាល្ខោនបុរាណនេះ ក៏មានការអញ្ជើញចូលរួមទស្សនាពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លោកជំទាវឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ព្រមទាំងមន្រ្តីរាជការ និងសិល្បករ សិល្បការិនីជាច្រើនរូបផ្សេងទៀត។

អ្នកគ្រូតំណាងសិល្បករ សិល្បការិនី បានបញ្ជាក់អោយដឹងថា ការសម្តែង ល្ខោនបុរាណរឿងព្រះវេស្សន្តជាតកនេះ ដើម្បី រំលឹកខួប ៤៨ឆ្នាំ នៃការចូលទិវង្គត របស់សម្តេចព្រះសង្ឃរាជ ជួន ណាត (១៩៦៩-២០១៧) ហេីយក៏ជាការលេីក ទឹកចិត្តសាស្រ្តាចារ្យ សិល្បករ ដែលជា មរតកមនុស្សរស់ដ៏មានតម្លៃ និង រក្សាការពារអត្តសញ្ញាណ កេរ្តិ៍ដំណែលសិល្ប: វប្បធម៌ខ្មែរ ផងដែរ ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង