សម្តេចតេជោ ហ៊ុន សែន៖ ចុះសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១ដែលមានទីបញ្ជាការដ្ឋាននៅខេត្តស្ទឹងត្រែង


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពញ៖ ព្រឹកនេះថ្ងៃទី16ខែសីហាឆ្នាំ2017 សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះមកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១ដែលមានទីបញ្ជាការដ្ឋាននៅខេត្តស្ទឹងត្រែង។ គោលបំណងសំខាន់គឺពិនិត្យដោះស្រាយការលំបាករបស់កងកម្លាំងប្រដាប់អាវុធ។

លើផេកហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន បានសំណេរថា “ថ្ងៃនេះខ្ញុំឆ្លៀតពេលមកសួរសុខទុក្ខកងទ័ពនៅយោធភូមិភាគទី១ដែលមានទីបញ្ជាការដ្ឋាននៅខេត្តស្ទឹងត្រែង។ គោលបំណងសំខាន់គឺពិនិត្យដោះស្រាយការលំបាករបស់កងកម្លាំងប្រដាប់អាវុធ។ យើងនឹងបង្កើតកងពលតូចអន្តរាគមន៍ថ្មីមួយមានលេខ១២៨ ឬហៅថាកងពលតូចថ្មើរជើងលេខ១២៨ចំណុះឲ្យយោធភូមិភាគទី១។ យើងនឹងដាក់ទីតាំងកងទ័ពជើងទឹកឲ្យប្រចាំការនៅខេត្តស្ទឹងត្រែងផងដែរ”។

ការរៀបចំទាំងអស់មិនសំដៅធ្វើសង្រ្គាមជាមួយប្រទេសជិតខាងនោះទេ តែសំដៅលើ កិច្ចការពារជាតិ ការពារប្រជាជន និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង៕ ប្រភព៖ Samdech Hun Sen, Cambodian Prime Minister

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង