សម្តេចតេជោ ហ៊ុន សែន៖ ប្រជាពលរដ្ឋរស់នៅសុខសាន្ត ក៏ព្រោះតែប្រមុខដឹកនាំយល់ច្បាស់ពីតម្លៃសន្តិភាព


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ សម្តេចតេជោបានផ្សព្វផ្សាយលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១៥ ខែសីហាថា «ប្រជាពលរដ្ឋរស់នៅសុខសាន្ត ព្រោះយើងមានប្រមុខដឹកនាំដែលយល់ច្បាស់អំពីតម្លៃសន្តិភាពដែល តែងតែរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។ ដំណោះស្រាយសន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន ជាមួយប្រទេសឡាវដោយគ្មានការបង្ហូរឈាមកាលពីពេលថ្មីៗនេះគឺបាន បង្ហាញច្បាស់នូវសុច្ឆន្ទះដ៏ល្អរបស់កម្ពុជា។

សម្តេចតេជោ សែន បានចាត់ទុកការចរចារដោយសន្តិវិធី គឺជាដំណោះស្រាយដ៏ល្អបំផុតដែលរក្សាបាន នូវចំណងមិត្តភាព និងសហប្រតិបត្តិការយូរអង្វែងម្រាប់ប្រជាជាតិទាំងពីរ។ គុណធម៍ និងការទទួល ខុសត្រូវប្រកបទស្សនៈវិស័យដឹកនាំច្បាស់លាស់នេះហើយ ដែលបានធ្វើអោយ សម្តេចតេជោ ក្លាយជា មេដឹកនាំដ៏មានឥទ្ឋិពលម្នាក់នៅក្នុងតំបន់។

អរគុណកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋខ្មែរដែលបានគាំទ្រ និងចូលរួមក្នុងការថែរក្សាការពារសន្តិភាព ដើម្បីយើងទាំងអស់គ្នាកាន់តែមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចម្រើន ទៅមុខ ៕ ប្រភព៖ ហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង