សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ៖ បានអញ្ជើញអុជធូប នៅតំបន់ប្រាសាទសំបូរព្រៃគុក


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការជាច្រើននាក់ទៀត នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ បានអញ្ជើញអុជធូប នៅតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្ដិបេតិកភណ្ឌពិភពលោក នៅក្នុងខេត្តកំពង់ធំ។

ការសម្រេចបញ្ចូល ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមានប្រទេស១៩៣ជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។

សូមជម្រាបថា៖ ក្រុមប្រាសាទសំបូរព្រៃគុកត្រូវបានសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ព្រមទាំងមានលម្អលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧ ដែលមានប្រាសាទប្រមាណជាង១០០ប្រាសាទ ចែកចេញជាបួនក្រុមធំៗ៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង