អ្នកវិទ្យាសាស្រ្ត រុស្សី បានរកឃើញ ថ្នាំ វាក់សាំង ព្យាបាល មនុស្សស្រលាញ់ភេទដូចគ្នាបាន ពិត ឬយ៉ាងណា ?


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

រុស្សី៖ វេជ្ជបណ្ឌិត Dimitri Yusrokov Slamini និង ក្រុមស្រាវជ្រាវរបស់គាត់ នៃវិទ្យាស្ថាន វិទ្យាសាស្រ្តសុខាភិបាលរុស្សីក្នុង ទីក្រុងធំទីបី របស់ប្រទេសរុស្សី Novosibirsk បាន ពិសោធន៍ និង បញ្ជាក់ថា បានរកឃើញ វាក់សាំង ថ្មីមួយប្រភេទ ដែលអាចការពារទុកជាមុន ឬ និងអាច ព្យាបាលមនុស្សស្រលាញ់ភេទដូចគ្នា ប្រសិនបើមានការព្យាបាលពេលមានអាយុនៅក្មេង។

អ្នកវិទ្យាសាស្រ្ត រុស្សី បានធ្វើការអភិវឌ្ឍ ថ្នាំមួយប្រភេទ ដែលហៅថា “ antidote ( ថ្នាំបន្សាបជាតិពុល)” ចេញពីការស្រាវជ្រាវ បានធ្វើឡើងកាលពីឆ្នាំ ១៩៥៩ ដោយក្រុមអ្នកវិទ្យាសាស្រ្តក្រោមចំណងជើងថា “ដំណើរការគ្រប់គ្រង អរម៉ូនTestosterone ទៅលើ ការប្រែប្រួលឥរិយាបថមនុស្ស ដោយពិសោធន៏លើ មនុស្សស្រី” ដោយអ្នកស្រាវជ្រាវជនជាតិ អាមេរិក លោក Charles H. Phoenix ។

ការសិក្សានេះ រួមបញ្ចូលនូវ INAH ( ផ្អែកមួយនៃខួរក្បាលដែលបញ្ជា អរម៉ូន និង សីតុណ្ណភាព ក្នុងរាងកាយមនុស្ស ) គឺជាការបង្ហាញរូបសណ្នានពីរផ្សេងគ្នា នៃភេទ លើមនុស្សប្រុស ហើយបានបង្ហាញថា ការសំដែងចេញនូវអារម្មណ៍ភេទ គឺមានក្នុង សីររាង្គជីវសាស្រ្ត ក្នុងរាងកាយមនុស្ស។

បើតាមសំដី លោកវេជ្ជបណ្ឌិត Yuri Krutchev ជាអ្នកបានចូលរួមក្នុងពិសោធន៍នោះនិយាយថា “ Xenosestrogen គឺជាប្រភេទនៃ មនុស្សកើតមានជំងឺ វិវដ្ដន៍ អរម៉ូនខុសប្រក្រតី រវាង ភេទស្រី ឬភេទប្រុស ដែលនាំឲ្យ មនុស្សមកអារម្មណ៍ទៅជាចង់ចំលងយក ការនិយាយនិង សំដែង ចេញមកខុសពី ភេទរបស់ខ្លួន ឬ មានការបញ្ចូលនូវជាតិគីមី នាំឲ្យប្រែប្រួលអរម៉ូន។ Xenoestrogens ដូចជា PCB’s ឬ BPA ជាដើម ត្រូវបានរកឃើញថា មានឥទ្ធិពលដល់ការ ប្រែប្រួលអរម៉ូនភេទ និង ធ្វើឲ្យបង្អាក់ដំណើរការនៃ ការនាំអរម៉ូនភេទពិតដល់កាន់រាងកាយ ធ្វើ ឲ្យមានការប្រែប្រួល អរម៉ូន ជាហេតុបង្កើតមានការបង្ហាញ ឥរិយាបថ ផ្ទុយពីភេទពិត របស់ខ្លួន ។

លោកវេជ្ជបណ្ឌិត បានបនែ្ថមទៀតថា ការរកឃើញនេះ នឹងមាន វាក់សាំង ដែលមានគុណភាពល្អ ក្នុងការចាក់បញ្ចូលនូវ អរម៉ូនTestosterone ដែលជួយដល់ការរៀបចំ ឲ្យមានតុល្យភាព នៃសរីរាង្គ អរម៉ូនក្នុងរាងកាយមនុស្សឡើងវិញ ដែរពេលខ្លះកើតឡើង ដោយការបំពុល បរិយាកាស និង កត្តាជំងឺ ប្រែប្រួលឥរិយាបថភេទជាដើម។

គួរបញ្ជាក់ថា ការរកឃើញថ្មីមួយនេះ បានធ្វើឲ្យមានការរិះគន់និងមិនពេញចិត្ត ពី មនុស្សស្រលាញ់ភេទ ដូចគ្នា ជុំវិញពិភពលោក ប៉ុនែ្តសំរាប់ ថ្នាក់ដឹកនាំប្រទេសមួយចំនួនលើលោកបាន គាំទ្រ និង ចាប់អារម្មណ៍លើដំណើរការស្រាវជ្រាវ នេះ។ ក្នុងនោះ ប្រទេស អឺរ៉ង់ ចិន និង អារ៉ាប៊ីសាអូឌីត ជាប្រទេសដំបូង ដែលបង្ហាញការចាប់អារម្មណ៍ដល់ការស្រាវជ្រាវថ្មីនេះ ។

ប្រភព ៖ worldnewsdailyreport

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង