នគរបាល​ខណ្ឌឫស្សីកែវ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ វេលាម៉ោង១៧និង០០នាទី ដោយមានការចូលរួមសម្របសម្រួលពីសំណាក់លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ចុះប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងបាញ់ត្រី ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម៥ ភូមិដើមខ្វិត សង្កាត់ទួលសង្កែ ។

សមត្ថកិច្ចបានឲ្យដឹថា ចំពោះទីតាំងខាងលើនេះ សមត្ថកិច្ចធ្លាប់បានបើកការបង្ក្រាបម្តងរួចមកហើយកាលពីដើមខែមិថុនា ឆ្នាំ ២០១៧ និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ប៉ុន្តែសមាសភាពខាងលើនៅតែបន្តលបលួចបើកល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីនេះដដែល ទើបអធិការដ្ឋានដែលតែងតែពិនិត្យជាប់ជាប្រចាំនៅពេលឃើញមានសកម្មភាពក៏បើកការបង្ក្រាបជាក់ស្តែងតែម្តង។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចយើងបានធ្វើការឃាត់មនុស្សចំនួន០២នាក់ រួមមាន: ១/ឈ្មោះ ភួង សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ។ ២/ឈ្មោះ រី សារឿន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ។ វត្ថុតាងដកហូតរួមមានទូរហ្គេមបាញ់ត្រីចំនួន០១, សៀវភៅកត់ពង់ចំនួន០១ក្បាល, ប្រាក់ចំរៀលចំនួនដប់ប្រាំម៉ឺនប្រាំពាន់ប្រាំរយរៀល(១៥៥.៥០០)។
ចំពោះមុខ អធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅសាលាដំបូងរាជធានី៕អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង