រដ្ឋបាលខណ្ឌឬស្សីកែវចុះត្រួតពិនិត្យនិងផ្អាកអាជីវកម្មហាងបញ្ចាំមួយចំនួន


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី អភិបាលខណ្ឌ បានចុះពិនិត្យទីតាំងហាងបញ្ចាំចំនួន៤ទីតាំង នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ការចុះពិនិត្យទីតាំងហាងបញ្ចាំចំនួន៤ទីតាំងមានដូចជា ទី១ ទីតាំងហាងបញ្ចាំ ២៤ម៉ោង របស់ឈ្មោះ ប៊ុន ធួន ស្ថិតនៅផ្លូវសាំហាន់ ភូមិបាក់ទូក គឺលិខិតអនុញ្ញាតហួសសុពលភាព ហើយទីតាំងនេះមានទទួលបញ្ចាំ ទូរស័ព្ទដៃ កុំព្យូទ័រ គ្រឿងអលង្ការមួយចំនួន និងម៉ូតូ ០២គ្រឿង (ពុំមានឯកសារពាក់ព័ន្ធ)។
ទី២ ទីតាំងហាងបញ្ចាំ ២៤ម៉ោង យីហោ សេរី ម្លិស I របស់ឈ្មោះ ស្រីុន សុបុញ្ញាតា ស្ថិតនៅផ្លូវលេខ៩០៧ ភូមិចុងខ្សាច់ មានលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយទីតាំងមានទទួលបញ្ចាំ ទូរស័ព្ទដៃ កុំព្យូទ័រ គ្រឿងអលង្ការមួយចំនួន។

ទី៣ ទីតាំងហាងបញ្ចាំ ២៤ម៉ោង យីហោ សេរី ម្លិះ II របស់ឈ្មោះ ស្រីុន សុបុញ្ញាតា ស្ថិតនៅផ្លូវលេខ៩០៧ ភូមិចុងខ្សាច់ មានលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយទីតាំងមានទទួលបញ្ចាំ ទូរស័ព្ទដៃ កុំព្យូទ័រ គ្រឿងអលង្ការមួយចំនួន និងម៉ូតូ ០៩គ្រឿង។ តាមការត្រួតពិនិត្យឃើញថាមានម៉ូតូ ០៧គ្រឿង មានឯកសារបញ្ជាក់ត្រឹមត្រូវ និងម៉ូតូ ០២គ្រឿងទៀត ពុំមានឯកសារបញ្ជាក់។

ទី៤ ទីតាំងហាងបញ្ចាំ ២៤ម៉ោង យីហោ ចែ មានហេង របស់ឈ្មោះ តាំង គីមឆាយ ស្ថិតនៅផ្លូវលេខ៩០៧ ភូមិចុងខ្សាច់ មានលិខិតអនុញ្ញាត និងអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយទីតាំងមានទទួលបញ្ចាំ ទូរស័ព្ទដៃ កុំព្យូទ័រ គ្រឿងអលង្ការមួយចំនួន។

ជាលទ្ធផលគណៈកម្មការបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវទីតាំងហាងបញ្ចាំរបស់ឈ្មោះ ប៊ុន ធួន រហូតមានលិខិតអនុញ្ញាតទើបអាចបន្តអាជីវកម្មបាន។ ដោយចំពោះម៉ូតូ ៤គ្រឿង ដែលគ្មានឯកសារបញ្ជាក់ត្រឹមត្រូវ គណៈកម្មការយើងបានសម្រេចដកហូតយកមករក្សាទុកជាបណ្តោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីរង់ចាំម្ចាស់ម៉ូតូយកឯកសារមកធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់។

គណៈកម្មការបានណែនាំដោយតម្រូវឲ្យម្ចាស់ទីតាំងហាងបញ្ចាំទាំង៤ខាងលើ បញ្ឈប់ការទទួលបញ្ចាំ ២៤ម៉ោង ខុសពីម៉ោងរដ្ឋបាលដាច់ខាត និងត្រូវរុះរើស្លាកយីហោទាំងនោះចេញ។ ករណីមិនអនុវត្តតាមការណែនាំ គណៈបញ្ជាការឯកភាពខណ្ឌ នឹងចាត់វិធានការបិទអាជីវកម្មជាស្ថាពរ រួចកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

 

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង