ទំនាស់ដីធ្លីរាំរ៉ៃរវាងក្រុមហ៊ុនអ្នកមានអំណាច គ្មានដំដោះស្រាយជូនប្រជាពលរដ្ឋ(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃទី១០.៧.២០១៧មានប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងស្រុកឱរ៉ាល់និងស្រុកភ្នំស្រួចបានមកតវ៉ា នៅមុខ សាលាខេត្តកំពង់ស្ពឺដើម្បី ដាក់ជូនអោយ លោកអភិបាលខេត្តកំពង់ស្ពឺជួយដោះស្រាយជូនពួកគាត់ពីបញ្ហា រឿងទំនាស់ដីធ្លីដ៏រាំរ៉ៃរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ភ្នំពេញស៊ូ គឺរបស់លោកឧកញ្ញ៉ា លី យ៉ុងផាត់ និងក្រុមហ៊ុន អេចអិលអេចដែរបានឈូសឆាយ ដីស្រែចំការរបស់ពួកគាត់តាំងពីឆ្នាំ២០០៨រហូតមកទាល់សព្វថ្ងៃនៅតែគ្មានការដោះស្រាយជូនពួកគាត់។

ហើយបងប្អូនប្រជាពលរដ្ឋដែរជាតំណាងអោយប្រជាពលរដ្ឋដែរនៅតាមភូមិផ្សេងៗគ្នា៖
ទី១ភូមិពាមរស់
ទី២ភូមិក្បាលពស់វែក
ទី៣ភូមិដកពរ
ទី៤ភូមិដំបងវិញ
ទី៥ភូមិត្រពាំងជោ
ទី៦ភូមិហុងស្រណំ

បានជួបជាមួយលោកអភិបាលខេត្តឯកឧត្តម វីុ សំណាង លោកបានជំរាបជូនបងប្អូនប្រជាពលរដ្ឋលោកនិងជួយដោះស្រាយជូនហើយថ្ងៃស្អែកលោក និងអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ ជួបជាមួយខាងក្រុមហ៊ុនទាំង២នៅសាលាស្រុកឱរ៉ាល់ដើម្បីធ្វើការដោះស្រាយគ្នាឡើងវិញ។

ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋពួកគាត់មានការសប្បាយចិត្តយ៉ាងខ្លាំងចំពោះលោក អភិបាលខេត្តកំពង់ស្ពឺដែរលោកបានយកចិត្តទុកដាក់ជួយដោះស្រាយជូនពួកគាត់៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង