អាគារកម្ពស់ជាង៦០ជាន់នឹងលេចវត្តមានកណ្តាលរាជធានីភ្នំពេញ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ពិតជាអស្ចារ្យសម្រាប់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ដែលក្រុមហ៊ុន Royal Group បានបោះទុនជាមួយដៃគូ តៃវ៉ាន់ ក្នុងសាងសងអាគារកម្ពស់ជាង៦០ជាន់សម្រាប់ការពង្រីកកំណើនសេដ្ឋកិច្ច។

លោកឧកញ៉ា គិត ធៀងប បានថ្លែងក្នុងពិធីសន្និសីទកាសែតគម្រោងអគារពាណិជ្ជកម្ម និងខុនដូកម្ពស់៦២ នៅលើមហាវិធីសហព័ន្ធរុស្សី កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ឱ្យដឹងថា អាគារ Royal One ថាច្បាប់សហកម្មសិទ្ធ ដែលអនុញ្ញាតិអោយជនបរទេស អាចមានសិទ្ធទិញអចលនទ្រព្យបាននៅកម្ពុជា បានធ្វើអោយអ្នកវិនិយាបរទេស កាន់តែបង្កើនការវិនិយោគលើគម្រោងខុនដូបន្ថែមជាបន្តបន្ទាប់នៅកម្ពុជា។ ការបង្កើតអោមានច្បាប់សហកម្មសិទ្ធនេះ បានសម្រួលដល់ភាពជាម្ចាស់កម្មសិទ្ធិដល់ជនបរទេស លើការទិញលក់ អចលនទ្រព្យក្នុងប្រទេសកម្ពុជា បានយ៉ាងងាយស្រួល ដែលអំណោយផលច្រើនដល់ការវិនិយោគដោយផ្ទាល់ពីបរទេស។

លោកឧកញ៉ាបន្តថា បច្ចុប្បន្នទីផ្សារអចលនទ្រព្យនៅកម្ពុជា កំពុងមានការរីកចម្រើន ដោយក្នុងនោះ ការវិនិយោគលើខុនដូ និងមជ្ឍមណ្ឌលពាណិជ្ជកម្មភាគច្រើន គឺជាការវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស ដូចជា ចិន តៃវ៉ាន់ ជប៉ុន និងកូរ៉េ។ គម្រោងនេះ មិនបារម្ភឬភ័យលក់មិនអស់ឡើងខណៈ ការប្រកួតប្រជែងសម្រាប់ទីផ្សារអាគារខ្ពស់ និង ខុនដូ មានច្រើន និងមានអាគារនិងខុនដូដែលវិនិយោគរបស់ចិនកំពុងរីកសាយក៏ដោយ។

លោកស្រី ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានមានប្រសាសន៍នៅក្នុងពិធីសម្ពោធន៍ការសាងសង់ជាផ្លូវការនូវគម្រោង អគារពាណិជ្ជកម្ម និងខុនដូកម្ពស់៦២ កាលពីចុងសប្ដាហ៍មុននេះ ថា ការវិនិយោគ ដោយផ្ទាល់ពីបរទេស ពិតជាបានដើរតួរយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា តាមរយៈ ការបង្កើតការងារដល់ពលរដ្ឋក្នុងស្រុក លើកមុខមាត់សេដ្ឋកិច្ចកម្ពុជាតាមរយៈវត្តមានអគារខុនដូរខ្ពស់ៗ និងអាចទាញពន្ធចូលរដ្ឋផងដែរ។

លោកស្រីបញ្ជាក់ថា វត្តមានរបស់អគារពាណិជ្ជកម្ម និងខុនដូកម្ពស់៦២នេះ ពិតជាបានចូលរួមចំណែកលើកកម្ពស់សោភ័ណភាព និងការអភិវឌ្ឍរាជធានីភ្នំពេញ ផ្ដល់បទពិសោធន៍ល្អៗផ្នែក ខាងវិស្វកម្ម និងស្ថាបត្យកម្មដល់កម្ពុជា នឹងកាន់ធ្វើអោយទីផ្សារអចលនទ្រព្យនៅកម្ពុជា មានកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ តាមរយៈការសហការវិនិយោគ រវាងក្រុមហ៊ុនល្បីឈ្មោះក្នុងស្រុក Royal Group និងក្រុមហ៊ុនវិនិយោគរបស់តៃវ៉ាន់៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង