Ronaldo ស៊ុតបាល់ស៊ីហ្សូមួយគ្រាប់យ៉ាងអស្ចារ្យជួយ Real​ ផ្តួល Juventus


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

កីឡាករ Cristiano Ronaldo បានរកគ្រាប់បាល់មួយក្នុងចំណោមគ្រាប់បាល់ដ៏អស្ចារ្យរបស់ក្របខ័ណ្ឌ Champions League ខណៈដែលការទាត់ស៊ីហ្សូមិនគួរឱ្យជឿរបស់គាត់បានជួយឱ្យក្រុម Real Madrid យកឈ្នះលើក្រុម Juventus យ៉ាងចាសដៃក្នុងលទ្ធផល ០ ទល់នឹង ៣ ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រជើងទី១។

ការប្រកួតយប់មិញ កីឡាករ Cristiano Ronaldo បានស៊ុតបញ្ចូលទី ២គ្រាប់តែឯង គឺនៅនាទី៣ និង៦៤ ។ដោយឡែក១គ្រាប់ទៀតធ្វើបានដោយកីឡាករខ្សែការពារល្បឿនលឿន Marcelo នៅនាទី៧២។

ក្នុងការប្រកួតនេះ កីឡាករ Cristiano Ronaldo បាន​បង្កើតគ្រាប់បាល់ដ៏អស្ចារ្យមួយគឹជាការទាត់បាល់ស៊ីហ្សូ ដែលជាការលើកបាល់ដោយកីឡាករ​ Dani Carvajal ។ ការប្រកួតជើងទីពីរនៅទឹកដី Real Madrid នឹងធ្វើឡើងនៅថ្ងៃទី១១ ខែមេសា ខាងមុខនេះ៕

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង