Roma ទទួលយកសំណើររបស់ Liverpool​ ហើយ


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ហង្សក្រហម Liverpool ទទួលយកសំណើរ 66,8 លានផោនរបស់ក្លិប Roma សម្រាប់ទិញយកអ្នកចាំទីAlisson ដែលជាតម្លៃខ្លួនថ្លៃជាងគេរបស់អ្នកចាំទី។

ក្លឹបក្របខ័ណ្ឌ Premier League កំពុងតែធ្វើកិច្ចចរចាជាមួយកីឡាករអន្តរជាតិប្រេស៊ីលរូបនេះ។ កីឡាករវ័យ 25 ឆ្នាំរូបនេះបានលេងនៅ Roma អស់រយៈពេល 2 ឆ្នាំហើយលេងបាន 37 ប្រកួតកាលពីរដូវកាលមុនបន្ទាប់ពីការផ្ទេរមកពីក្លឹប Internacional របស់ប្រេស៊ីល។

កំណត់ត្រានៅក្របខ័ណ្ឌ Premier League សម្រាប់អ្នកចាំទីរបស់ក្រុម Manchester City គឺកីឡាករ Ederson ដែលទិញមកពី Benfica នៅខែមិថុនាឆ្នាំ 2017 គឺតម្លៃត្រឹមតែ ៤០លានអ៊ឺរ៉ូតែបុន្នោះ។

លោក Jurgen Klopp គ្រូបង្វឹកក្រុម Liverpool មានការបារម្ភជាខ្លាំងក្រោយអ្នកចាំទី Loris Karius បង្កើតកំហុសកាលពីសប្តាហ៍មុននៅក្នុងការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយនឹងក្រុម Tranmere ។

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖ , , ,


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង