រថយន្តដឹកថ្ម បុកម៉ូតូរួចបន្តកិនយុវជនពីរនាក់ស្លាប់ភ្លាមៗក្រោមរថយន្ត
ថ្ងៃព្រហស្បតិ៍ 06 កក្កដា 2017 ប្រភេទអត្ថបទ៖ សង្គម
ភ្នំពេញ៖ រថយន្ដដឹកថ្មមួយគ្រឿងបានបុកនិងកិនម៉ូតូមួយគ្រឿង បណ្ដាលឲ្យយុវជនពីរនាក់ស្លាប់នៅក្រោមកង់រថយន្ដរនៅផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ហេតុការណ៍នេះបានកើតឡើង នៅេវលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៦ ខែកក្តដា ឆ្នាំ២០១៧ នេះ។
រថយន្តបង្កពាក់ស្លាក់លេខ ភ្នំពេញ 3B-3832 បានបុកម៉ូតូមួយគ្រឿង ម៉ាក FINO ពាក់ស្លាកលេខ ភ្នំពេញ 1X-3832 បណ្តាលឲ្យយុជនពីរនាក់បានស្លាប់យ៉ាងអាណោចអាធ័ម នៅក្រោមរថយន្តនិង បង្កឲ្យមានការកកស្ទះយ៉ាងខ្លាំងនៅផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យ ដែលកំពុងធ្វើការសាងសង់៕ អត្ថបទដោយ៖ អ្នកប្រម៉ាញ់ទីក្រុង
មតិលើបញ្តាញសង្គម Facebook