ចុះពិនិត្យមើលដំណើរការជួសជុលផ្លូវមួយខ្សែដែលជាកញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍ប្រចាំឆ្នាំ២០១៧


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ៖ អភិបាលខណ្ឌប្ញស្សីកែវ និងមន្ត្រីមួយចំនួន ព្រមទាំងតំណាងក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍ ចុះពិនិត្យមើលដំណើរការជួសជុល និងចាក់បេតុងឆ្អឹងដែកផ្លូវមួយខ្សែ នៅសង្កាត់ច្រាំងចំរេះទី១ ដែលជាកញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍ប្រចាំឆ្នាំ២០១៧ កាលពីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០១៧​។

ក្នុងការចុះពិនិត្យការដ្ឋាន លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ រួមដំណើរជាមួយ លោក ហ៊ុយ ម៉ូរ៉ា ចៅសង្កាត់ច្រាំងចំរេះទី១ តំណាងក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍ ចុះពិនិត្យមើលដំណើរការជួសជុល និងចាក់បេតុងឆ្អឹងដែកផ្លូវមួយខ្សែ មានបណ្ដោយប្រវែងជាង​៣០០​ម៉ែត្រ ទទឹង​៨​ម៉ែត្រ និង កម្រាស់បេតុង ១,៥ តឹក ដែលជាកញ្ចប់ថវិកាមូលនិធិអភិវឌ្ឍន៍ប្រចាំឆ្នាំ២០១៧ របស់​រដ្ឋបាលខណ្ឌប្ញស្សីកែវ​។

នេះជាការខិតខំប្រឹងប្រែងរបស់ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីបំរើប្រជាពលរដ្ឋ ដោយក្ដីស្មោះត្រង់បំផុត និងជាការឆ្លើយតបទៅនឹង​តម្រូវការព្រមទាំង សំណូមពរ​របស់បងប្អូនឲ្យបានល្អប្រសើរ ស្របតាមលទ្ធភាពជាក់ស្ដែង​៕ អត្ថបទដោយដោយ៖ អ្នកប្រម៉ាញ់ទីក្រុង

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង