មាននៅចាំរឿង « ស្រមោច និង ចាប » ទេ!


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ក្នុងព្រៃមួយ មានសត្វតូចធំរស់នៅរួមគ្នា និងតែងតែជួយយកអាសាគ្នាទៅវិញទៅមក ធ្វើឲ្យព្រៃនេះមានតែសេក្ដីស្ងប់​សុខជារៀងរហូតមក។ ថ្ងៃមួយមេឃស្រឡះល្អ ព្រះអាទិត្យជះ​​រស្មីចែងចាំង គ្មានអ្វីគួរឲ្យមន្ទិលថានឹង​មានព្យុះភ្លៀងអ្វីឡើយ។ សត្វស្រមោចមួយក្បាល​ក៏ចេញ​ស្វែងរកអាហារយកទៅត្រៀមបម្រុង​ទុកសម្រាប់រដូវរងាដែលនឹងជិតចូលមកដល់នាពេលខាង​មុខ។

ស្រមោចស្វះស្វែងរកគ្រប់ច្រកល្ហក ទាល់តែប្រទះឃើញអាហារនៅ​ក្បែរមាត់ទឹកមួយ​កន្លែង ទើបវាត្រៀមជញ្ជូនអាហារនោះយកទៅទុកឯសម្បុករបស់​ខ្លួនវិញ។ តែសំណាងអាក្រក់​វាក៏ភ្លាត់ជើងធ្លាក់ទៅក្នុងទឹកនោះទៅ។

នៅក្នុងខណៈពេលដែលស្រមោចកំពុងតែប្រវេប្រវា រកកលតែនឹងលិចទៅ​ក្នុងទឹកទៅ​ហើយនោះ មានសត្វចាបមួយក្បាលកំពុងត្រដុសស្លាបនៅ​ពីលើដើមឈើក្បែរមាត់ទឹក បាន​ក្រឡេកមកឃើញល្មម វាក៏ប្រញាប់ប្រញាល់ពាំស្លឹក​ឈើមួយសន្លឹក យកទៅទម្លាក់ចំកន្លែងដែល​ស្រមោចកំពុងតែលង់ទឹកទើបស្រមោច​អាចរួចរស់ជីវិត ដោយសារការជួយសង្គ្រោះរបស់សត្វ​ចាប។

ក្រោយពីហេតុការណ៍នោះកើតឡើងមិនបានប៉ុន្មាន សត្វចាប់ក៏ស្ទើរតែ​ភ្លេចទៅហើយថា ខ្លួនធ្លាប់ជួយជីវិតស្រមោចមួយក្បាល។ វាស្រែកច្រៀង ទទះស្លាប់យ៉ាងសប្បាយរីករាយ ដោយមិនបានដឹងថា នៅក្បែរខ្លួនមានព្រានព្រៃម្នាក់​កំពុងតែតម្រង់ចុងកាំភ្លើងប៉ងប្រល័យជីវិត​វាឡើយ។

ស្របពេលគ្នានោះដែរ ស្រមោចឃើញដូច្នេះ​ក៏រវៀសរវៃវារយ៉ាងលឿនសំដៅទៅរកនាយ​ព្រាន ហើយត្បុលចូលទៅក្នុងអាវព្រានហើយខាំក្លៀកព្រានអស់ទំហឹង ឯនាយព្រានក៏ភ្លាត់មាត់ស្រែក «អីយ៉ូយ» ៕ សម្រែករបស់នាយព្រាន ធ្វើឲ្យសត្វចាបដឹងថា ខ្លួនកំពុងតែស្ថិតនៅ ក្នុងស្ថានការណ៍គ្រោះថ្នាក់ ទើបវាប្រញាប់ហើរចេញពីទីនោះ បានរួចជីវិតក្នុងគ្រានោះទៅ។

សូមចាំថា៖ ធ្វើល្អបានល្អ អំពើល្អមិនចេះសាបសូន្យទេ !

ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង