ភ្លើងស្តុបក្រហមហើយនៅឆ្លងទៅទៀត ត្រូវរថយន្តបុកបាក់ជើងឆ្វេង(Video)


ទំហំអក្សរ៖ S M L

ចែកចាយលើបញ្តាញសង្គម៖

ភ្នំពេញ ៖ ម៉ូតូធន់ធំ ម៉ាក FZ មួយគ្រឿង បើកបរដោយយុវជនម្នាក់ ខ្វះការប្រុងប្រយ័ត្នរំលោភភ្លើងស្តុប ទោះជាភ្លើងពណ៌ក្រហមហើយនៅតែព្យាយាមបើកឆ្លងកាត់ ត្រូវបានរថយន្ត កូរ៉េ ទួរីសមួយគ្រឿងបើកបរក្នុង ភ្លើងសញ្ញាអត្ថិភាពបត់ចូលព្រលាន បុកបណ្តាលឲ្យរងរបួសបាក់ជើងឆ្វេង គៀបជាប់នឹងរថយន្ត កាលពីវេលាម៉ោង១១ៈ៥០នាទីថ្ងៃត្រង់ទី០៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចភ្លើងស្តុបថ្មី ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

យុវជនរងគ្រោះ មិនស្គាល់ឈ្មោះ អាយុជាង២០ឆ្នាំ ក្នុងស្ថានភាពរបួសធ្ងន់ បាក់ជើងឆ្វេង ជិះម៉ូតូមួយគ្រឿង ម៉ាក FZ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FH-7466 ។ ចំណែកភាគីរថយន្ត កូរ៉េ ម៉ាក ហុីយ៉ាន់ដាយ ប្រភេទទួរីស ១២កៅអី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AG-0506 អ្នកបើកបរមិនស្គាល់ឈ្មោះ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូ ជនរងគ្រោះបើកពីលិចទៅកើត ទោះជាភ្លើងស្តុបក្រហមទៅហើយ យានយន្តផ្សេងៗបានឈប់ ចំណែកម៉ូតូខាងលើនៅតែព្យាយាមបើកឆ្លងកាត់ ត្រូវបាន រថយន្តខាងលើ ដែលបើក ទៅតាម ភ្លើងសញ្ញាពណ៌ខៀវ ពីកើតទៅលិច បត់ឆ្លងទៅឆ្វេង ចូលព្រលាន បណ្តាលឲ្យបុកគ្នាពេញទំហឹង ធ្វើឲ្យអ្នកបើកបរម៉ូតូគៀបជាប់ពីមុខរថយន្ត រងរបួសបាក់ជើងឆ្វេង ។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានដឹកតាមរ៉ឺម៉កកង់បីបញ្ជូនចូលគ្លីនិក រស្មី ហៅខឹមរានី នៅក្បែរនោះស្រាប់។ ចំណែកឯរថយន្តនិងម៉ូតូ នគរបាលវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌ រង់ចាំការដោះស្រាយពេលក្រោយ៕ អត្ថបទដោយ៖ អ្នកប្រមាញ់ទីក្រុង


ចែកចាយលើបញ្តាញសង្គម៖

ប្រែសម្រួលដោយ៖

ប្រធានបទ៖


 
Loading...
 

មតិលើបញ្តាញសង្គម Facebook

 

អត្ថបទស្រដៀង